ទាសករនៃអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញចម្រុះជាតិសាសន៍ត្រូវបានឧក្រិដ្ឋជនបង្ខាំងទុកនៅបរិវេណអគារក្នុងរមណីយដ្ឋានអូរស្មាច់ នៃខេត្តឧត្តរមានជ័យរបស់លោក លី យ៉ុងផាត់ និងបង្ខំឱ្យពួកគេបម្រើការងារជាអ្នកឆបោកតាមអនឡាញដូចសព្វមួយដង ទោះបីយោធាថៃបន្តទម្លាក់គ្រាប់ផ្លោងឈ្លានពានចូលតំបន់នោះក្ដី។ អ្នករស់នៅតំបន់អូរស្មាច់អះអាងថា ជនបរទេសរងការបង្ខាំងក្នុងអគារទាំងនោះ មានចំនួនរាប់ពាន់នាក់ ហើយត្រូវបានថៅកែចិន និងសន្តិសុខខ្មែរយាមកាមយ៉ាងតឹងរ៉ឹង ដើម្បីកុំឱ្យពួកគេនាំគ្នាសម្រុកចេញពីអគារ។
អាជ្ញាធរមិនទាន់បង្ហាញវិធានការស៊ើបអង្កេតលើកូនប្រុសលោក យឹម ឆៃលី និងមន្ត្រីពាក់ព័ន្ធដែលជាប់សង្ស័យពីឧក្រិដ្ឋកម្មឆបោក
អ្នកឃ្លាំមើលយល់ថា ការខកខានមិនចាត់វិធានការម៉ឺងម៉ាត់លើមន្ត្រីជាន់ខ្ពស់ដែលជាប់សង្ស័យទាំងនេះ ទំនងដោយសារតែពួកគេជាប់ពាក់ព័ន្ធអំពើពុករលួយទ្រង់ទ្រាយធំ និងទទួលបានការកាងការពារពីអំណាចរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ដោយផ្ទាល់តែម្ដង។






