ស្លាក: កម្ពុជា

ជនជាតិ​ចិន​ជាង ១០​ម៉ឺន​នាក់​ចូល​កម្ពុជា ខណៈ​អាជ្ញាធរ​បន្ត​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ

0
ទន្ទឹម​នឹង​ការ​បើកចំហ​ឱ្យ​ជនជាតិ​ចិន​ចូល​មក​កម្ពុជា អាជ្ញាធរ​ក៏បាន​បណ្ដេញ​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ជា​បន្តបន្ទាប់ ខណៈ​បញ្ហា​ឆបោក​តាម​អន​ឡាញ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅតែ​ជា​បញ្ហា​ក្ដៅ​គគុក ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត មិនទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ។

អាជ្ញាធរ​ជប៉ុន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា

0
សមត្ថកិច្ច​ជប៉ុន​ឱ្យដឹង​ថា ជនសង្ស័យ​ទាំងនោះ​ក៏​មាន​បណ្ដាញ​ក្រុម​គ្រូពេទ្យ​ជនជាតិ​ចិន​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​វះកាត់​ប្តូរ​តម្រងនោម​ឱ្យ​អ្នកជំងឺ​ជនជាតិ​ជប៉ុន​ដោយ​ប្រើ​សរីរាង្គ​ពី​ស្ត្រីជន​ជាតិខ្មែរ។

រដ្ឋមន្ត្រីការពារជាតិថា ប្រទេសចិន ជួយពង្រឹងវិស័យការពារជាតិកម្ពុជា

0
រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​អះអាង​ថា នឹងជួយ​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារ​ជាតិ​កម្ពុជា​ ទាំង​ដែន​អាកាស​ ដែនទឹក​ និង ដែន​គោក​ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​លើក​ដំបូង​នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា-ចិន កាល​ពី​ថ្ងៃទី​២២ ខែ​មេសា។ ទោះយ៉ាងណា អ្នកឃ្លាំមើលសង្គមកម្ពុជា បារម្ភថា ជំនួយ​របស់​ចិន​នេះ នឹង​អាច​ក្លាយ​ជា​ឧបករណ៍​ពង្រឹង​អំណាច​ផ្តាច់​ការ​របស់​ត្រកូល​ហ៊ុន។អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ (TV Free Asia)...

សាកសព​ជនជាតិ​បង់ក្លាដេស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត ក្រោយ​រង​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា

0
កាសែត​ប្រទេស​បង់ក្លាដេស​រាយការណ៍​ថា នៅ​មុន​ពេល​យុវជន​រូប​នេះ​បាន​ស្លាប់ បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​គាត់ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​ប្រទេស​បង់ក្លាដេស​អស់​ប្រមាណ​ជាង ៧ពាន់​ដុល្លារ​អាមេរិក។