ស្លាក: បរិស្ថាន

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ថ្មី​បន្ថែម​មួយទៀត ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ព្រៃ​ឡង់​ភាគ​ខាងត្បូង

0
អ្នកឃ្លាំមើល បារម្ភ​ថា អាជីវកម្ម​រ៉ែ​មាស​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ។

កូនប្រុស​លោក ឈុត វុទ្ធី មិន​សង្ឃឹមថា​មាន​យុត្តិធម៌​សម្រាប់​ឪពុក​បើ​កម្ពុជា​មិន​មាន​មេដឹកនាំ​ថ្មី

0
ចំណែក ក្រុម​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​ឯករាជ្យ ដើម្បី​ចាប់​ជន​ដៃដល់​នៅ​ពីក្រោយ​ឃាតកម្ម​នេះ មក​ផ្ដន្ទាទោស​តាមច្បាប់។

សកម្មជន និង​សហគមន៍​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​​ករណី​​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា ខេត្ត​ព្រះវិហារ

0
សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃព្រះរកា ខេត្ត​ព្រះវិហារ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​ករណី នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា។ ពួកគាត់​ថា បច្ចុប្បន្ន​តំបន់​ព្រៃ​ការពារ​មួយ​នេះ ហាក់​គ្មាន​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឈរជើង​ការពារ​ទប់​ស្កាត់​នោះ​ឡើយ។

ពលរដ្ឋ​នៅ​រតនគិរី​ថា មាន​ក្រុមហ៊ុន​មិន​ស្គាល់​ឈ្មោះ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​តាម​ដង​ទន្លេសេសាន​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម

0
ពួកគាត់​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​នេះ បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​សហគមន៍ ការ​ប្រកប​អាជីវកម្ម​រ៉ែ​មាស​លក្ខណៈ​គ្រួសារ និង​ការ​នេសាទ​របស់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ។

យុវជនស្នើឱ្យបញ្ឈប់ចាប់អ្នកការពារព្រៃឈើ ងាកទៅបង្ក្រាបលើអ្នកបំផ្លាញវិញ

0
https://youtu.be/FEhmbRzOEMAក្រុមយុវជនបានស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ចងអ្នកការពារព្រៃឈើ ហើយងាកទៅរឹតបន្តឹងច្បាប់ដើម្បីបង្ក្រាបលើក្រុមជនល្មើសបំផ្លាញព្រៃឈើវិញ ទើបអាចការពារធនធានធម្មជាតិមានប្រសិទ្ធភាព។ ការស្នើនេះធ្វើឡើង ក្នុងពិធីប្រារព្ធទិវាព្រៃឈើអន្តរជាតិ កាលពីថ្ងៃទី២២ ខែមីនា ក្រោមប្រធានបទ «ជីវិត និងព្រៃឈើ»៕

លោក ហ៊ុន ម៉ាណែត រង​ការរិះគន់​ករណី​លើកលែងទោស​ឱ្យ​ឧក្រិដ្ឋជន​ពុករលួយ ថា ការពារមន្ត្រី​ខិលខូច

0
ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​ព្រះមហាក្សត្រ លើកលែងទោស​ដល់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​លុយ​រដ្ឋ និង អ្នកទោស​ជួញដូរ​គ្រឿងញៀន​ធំៗ ជា​បន្ដ​បន្ទាប់ ហើយ​នៅតែ​បន្ត​ដាក់​ពន្ធនាគារ លើ​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ។