ស្លាក: បរិស្ថាន

សកម្មជន​បរិស្ថាន និង​សហគមន៍​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​កំពុង​ត្រៀម​ដឹកឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់

0
ពួកគាត់​អះអាង​ថា ជនល្មើស​ដែល​ជា​ម្ចាស់​ឈើ និង​ឡាន​នោះ​ជា​សាច់​ញាត​របស់​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ និង​ទទូច​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក អ៊ាង សុផល្លែត ចាត់វិធានការ​ចំពោះ​ករណី​ជួញដូរ​ឈើ​ខុសច្បាប់​នេះ​ផ្ទាល់។

ពលរដ្ឋ​ខេត្តមណ្ឌលគិរី​បារម្ភ​សាជាថ្មី​ជុំវិញ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​៣

0
សង្គម​ស៊ីវិល នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​ពលរដ្ឋ និង​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ និង​យុត្តិធម៌។

ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​នៅ​តំបន់​ខ្លះ តែ​តំបន់​មួយ​ចំនួន​ទៀត​​បន្ត​ភ្លៀង​ខ្លាំង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ

0
ជំនន់​ទឹកភ្លៀង​ដែល​រង​ឥទ្ធិពល​ពី​ព្យុះ​បាវី (Bavi) បាន​ស្រក​ចុះ​វិញ​ជា​បណ្តើរ​នៅ​តាម​តំបន់​មួយចំនួន ដូចជា តំបន់​ទេសចរ​ភ្នំ​ជីផាត ខេត្ត​កោះកុង តំបន់​ទេសចរ​ភ្នំ​ខ្នង​ផ្សារ ខេត្តកំពង់ស្ពឺ​ជាដើម។រដ្ឋបាល​ឃុំ​ជីផាត បាន​ប្រកាស​បើក​ដំណើរការ​សាឡាង​ចម្លង​ឡើងវិញ​ជា​ធម្មតា ក្រោយ​ទឹក​ស្រក​ចុះ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃទី ១៤​កក្កដា នេះ។ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ភ្លៀង​ធ្លាក់​ខ្លាំង បាន​បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។ ក្នុង​នោះ​ជំនន់​ទឹកភ្លៀង នៅ​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ ខេត្ត​កំពង់ស្ពឺ សហគមន៍​ជីផាត ខេត្តកោះកុង និង​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ...

មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ​រង​ការ​រិះគន់​ថា មិន​ទទួលខុសត្រូវ​រឿង​បាត់បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់

0
ការ​លើកឡើង​នេះ បន្ទាប់ពី មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ ចេញ​លិខិត​ថ្កោលទោស ជនល្មើស​ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់ ដោយ​មន្ត្រី​បរិស្ថាន​ខេត្ត​នេះ មិនបាន​អនុវត្ត​ច្បាប់​ទៅលើ​ជនល្មើស​ទាំងអស់​នេះ​ឡើយ។

ឈើ​ខុសច្បាប់​ពី​កម្ពុជា និង​ឡាវ កំពុង​ចូល​ទៅ​វៀតណាម​តាមរយៈ​ប្រព័ន្ធ «​បង្កើត​ភាព​ស្របច្បាប់»

0
ឈើ​ដែល​កាប់​ដោយ​ខុសច្បាប់​នៅ​កម្ពុជា និង​ឡាវ កំពុង​ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​ឈើ​របស់​វៀតណាម តាមរយៈ​ប្រព័ន្ធ​ឯកសារ​ដ៏​ស្មុគស្មាញ ដែល​លាក់បាំង​ប្រភព​ដើម​ពិតប្រាកដ​របស់​វា។

សកម្មជន​បរិស្ថាន​ទាមទារ​ឲ្យ​ដក​មន្ត្រី​បរិស្ថាន​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​ដែល​បណ្ដោយ​ឲ្យ​ជនល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​រាប់​សិប​ហិកតារ

0
មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​គួរ​ចាត់វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត និង​អ្នក​ឃុបឃិត។

អាជ្ញាធរ និង​ក្រុមហ៊ុន​បង្ខំ​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី​ឲ្យ​ទទួលយក​សំណង ដើម្បី​ប្រគល់​ដី​ព្រៃ​សហគមន៍​ទៅ​ឱ្យ​ក្រុមហ៊ុន

0
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​បង្ខិតបង្ខំ​ពលរដ្ឋ​ឲ្យ​ទទួលយក​សំណង​ដែល​មិនកើត​ចេញពី​ឆន្ទៈ​របស់​ពួកគាត់ គឺជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។

ពលរដ្ឋ​ខេត្តរតនគិរី​អះអាង​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​បន្ត​រំលោភ​យក​ដីស្រែ​ចម្ការ និង​គំរាមកំហែង​ពួកគាត់

0
តំណាង​ពលរដ្ឋ​នៅ​ឃុំ​ប៉ាតេ លោក សេវ វ៉ានលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ នៅតែ​ចិញ្ចឹមចិត្ត​ចង់បាន​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ។

ម្ដាយ​លោក យីម លាងហ៊ី ប្រាថ្នា​ជួប​មុខ​កូនប្រុស​ក្នុង​ពេល​ចុងក្រោយ

0
ឪពុក​របស់​លោក យីម លាងហ៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​តុលាការ​អនុញ្ញាត​ឲ្យ​ម្ដាយកូន​ទាំង​ពីរ​បាន​ជួប​មុខ​គ្នា។

សកម្មជន​ព្រៃឈើ​ថា ទាល់​តែ​លុប​អំពើពុករលួយ និង​ចាត់​ការ​​មន្ត្រី​ខិល​ខូច ទើប​អាច​ការពារ​ព្រៃឡង់​បាន

0
ការ​លើកឡើង​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ជុំវិញ​ព្រៃ​ឡង់​ចំនួន​៤​ខេត្ត ប្ដេជ្ញាចិត្ត​ការពារ​ព្រៃឡង់​ឲ្យ​គង់វង្ស។

លោក ហ៊ុន ម៉ាណែត រង​ការរិះគន់​ករណី​លើកលែងទោស​ឱ្យ​ឧក្រិដ្ឋជន​ពុករលួយ ថា ការពារមន្ត្រី​ខិលខូច

0
ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​ព្រះមហាក្សត្រ លើកលែងទោស​ដល់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​លុយ​រដ្ឋ និង អ្នកទោស​ជួញដូរ​គ្រឿងញៀន​ធំៗ ជា​បន្ដ​បន្ទាប់ ហើយ​នៅតែ​បន្ត​ដាក់​ពន្ធនាគារ លើ​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ។