ស្លាក: ប្រជាភិថុតិ

លោក ហ៊ុន សែន រំឭក​ខួប ២៨​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើ​ឃាត ដោយ​ថា​ការវាយប្រហារ​បាន​ផ្លាស់ប្ដូរ​ផែនការ​នយោបាយ​របស់​លោក

0
ប៉ុន្តែ​អ្នកឃ្លាំមើល​អះអាងថា ការប្តេជ្ញាចិត្ត​របស់លោក ហ៊ុន សែន ក្នុងការ​រក្សា​ឥទ្ធិពល​នយោបាយ គឺ​ផ្ទុយ​ពី​ការប្រកួតប្រជែង​តាមបែប​ប្រជាធិបតេយ្យ បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

អ្នក​តាមដាន​សង្គម​ថា លោកហ៊ុន សែន ចុះ​មូលដ្ឋាន​ដើម្បី​កសាង​ទំនុកចិត្ត​ពី​សាធារណជន​ឡើង​វិញ

0
ការ​អះអាង​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចុះ​ជួប​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្តតាកែវ ដោយ​រំលឹក​ដល់​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​ត្រង់​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះ​ទេ។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។