ស្លាក: កម្ពុជា
ជនជាតិចិនជាង ១០ម៉ឺននាក់ចូលកម្ពុជា ខណៈអាជ្ញាធរបន្តបង្ក្រាបអំពើឆបោកតាមអនឡាញ
ទន្ទឹមនឹងការបើកចំហឱ្យជនជាតិចិនចូលមកកម្ពុជា អាជ្ញាធរក៏បានបណ្ដេញជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសជាបន្តបន្ទាប់ ខណៈបញ្ហាឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែននៅតែជាបញ្ហាក្ដៅគគុក ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់អាចដោះស្រាយបាននៅឡើយ។
អាជ្ញាធរជប៉ុនឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីជួញដូរសរីរាង្គនៅកម្ពុជា
សមត្ថកិច្ចជប៉ុនឱ្យដឹងថា ជនសង្ស័យទាំងនោះក៏មានបណ្ដាញក្រុមគ្រូពេទ្យជនជាតិចិននៅកម្ពុជាដែលត្រូវបានសង្ស័យថា បានវះកាត់ប្តូរតម្រងនោមឱ្យអ្នកជំងឺជនជាតិជប៉ុនដោយប្រើសរីរាង្គពីស្ត្រីជនជាតិខ្មែរ។
រដ្ឋមន្ត្រីការពារជាតិថា ប្រទេសចិន ជួយពង្រឹងវិស័យការពារជាតិកម្ពុជា
រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា នឹងជួយធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា ទាំងដែនអាកាស ដែនទឹក និង ដែនគោក ក្រោយពីបញ្ចប់កិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន កាលពីថ្ងៃទី២២ ខែមេសា។ ទោះយ៉ាងណា អ្នកឃ្លាំមើលសង្គមកម្ពុជា បារម្ភថា ជំនួយរបស់ចិននេះ នឹងអាចក្លាយជាឧបករណ៍ពង្រឹងអំណាចផ្តាច់ការរបស់ត្រកូលហ៊ុន។អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី (TV Free Asia)...









