ស្លាក: ថុនរដ្ឋា
អង្គការសង្គមស៊ីវិលជុំវិញពិភពលោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនមាតាធម្មជាតិ៥នាក់ឱ្យមានសេរីភាពវិញ
ការទាមទារនេះ ធ្វើឡើងតាម រយៈលិខិតចំហមួយផ្ញើជូនលោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា យុវជនបរិស្ថានវ័យក្មេងទាំងនេះ ជាធនធានដ៏សំខាន់ក្នុងកិច្ចការពារបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះ ដែលគួរតែត្រូវបានដោះលែងជាបន្ទាន់។
អ្នកឃ្លាំមើលសង្គមអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជនចលនាមាតាធម្មជាតិដើម្បីឱ្យពួកគេបន្តចូលរួមការពារធនធានធម្មជាតិ
ការអះអាងនេះបន្ទាប់ពីសកម្មជនចលនាមាតាធម្មជាតិ លោក យឹម លាងហ៊ី សរសេរសំបុត្រចេញពីពន្ធនាគារ ខេត្តកំពង់ស្ពឺ ជូនទៅដល់ម្តាយរបស់ខ្លួននៅក្នុងទិវាអ្នកម្ដាយ ដោយសន្យាជាមួយម្តាយរបស់លោកដែលកំពុងជម្នះរស់ជាមួយនឹងជំងឺមហារីកថា លោកនឹងមិនដោះដូរយកសេរីភាព ដែលបានមកពីការឱនក្បាលចំពោះភាពអយុត្តិធម៌នោះទេ។







