រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដឹកនាំដោយ លោក សម រង្ស៊ី បានពឹងពាក់មេធាវីអន្តរជាតិ ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយមេដឹកនាំនិងយោធាថៃ ដូចជាប្រើប្រាស់គ្រាប់បែកចង្កោមនិងផ្សែងពុល ការសម្លាប់ជនសុវិលកម្ពុជារួមទាំងកុមារ និងការទម្លាក់គ្រាប់បែកបំផ្លាញ វត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ព្រមទាំងប្រាសាទព្រះវិហារ និងប្រាសាទតាក្របីជាដើម។ រដ្ឋាភិបាលនេះ ក៏អំពាវនាវឱ្យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើកការត្រួតពិនិត្យបឋម ដើម្បីធានាថាការទទួលខុសត្រូវនឹងត្រូវអនុវត្ត ខណៈរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ពុំបានយកករណីព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅកាន់ស្ថាប័នអន្តរជាតិនៅឡើយទេ។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






