រាជបល្ល័ង្ក «ដូរម្ចាស់»

    0
    13

    ស្របពេលមេដឹកនាំកំពូលរបស់ប្រទេសវៀតណាម និងឡាវមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៦ កុម្ភៈ ក្រសួងព្រះបរមរាជវាំងបានចេញសេចក្តីថ្លែងការណ៍ប្រកាសថា ព្រះមហាក្សត្រទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ហើយបានប្រគល់ភារកិច្ចឱ្យប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី ទទួលស្វាគមន៍មេដឹកនាំប្រទេសជិតខាងទាំងពីរ ទាំងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងនៅក្នុងព្រះបរមរាជវាំង។ ទោះជាយ៉ាងណា អ្នកនយោបាយគណបក្សប្រឆាំង និងអ្នកតាមដានភូមិសាស្ត្រនយោបាយហាក់មានមន្ទិល ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រនៅពេលនេះ និងសង្ស័យថាអវត្តមានរបស់ព្រះអង្គអាចជាការរៀបចំរបស់លោក ហ៊ុន សែន ដើម្បីបានដើរតួនាទីជាប្រមុខរដ្ឋស្តីទីជំនួសស្តេចផែនដី។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ