ពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបទទូចឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យអាជ្ញាធរខេត្តស្វាយរៀងពន្លឿនការដោះស្រាយ ខណៈអាជ្ញាធរបន្តគេចវេសក្នុងការដោះស្រាយបញ្ហាជូនពួកគាត់។ សង្គមស៊ីវិលលើកឡើងថាការពន្យារពេលដោះស្រាយរបស់អាជ្ញាធរ និងតុលាការនឹងធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយបញ្ហាទាំងអស់ នឹងធ្លាក់ទៅលើរដ្ឋាភិបាល។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






