រូបភាពសមត្ថកិច្ច ដែលបន្តចុះបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញ និងចាប់ជនបរទេសជាហូរហែហាក់បានក្លាយជាហេតុផលមួយ សម្រាប់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល «ហ៊ុន» អះអាងពីការប្ដេជ្ញាចិត្តក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម។ ថ្វីត្បិតតែមានការបង្ក្រាប ក៏រដ្ឋាភិបាលមិនបានចាប់មេខ្លោងធំៗ ដែលពាក់ព័ន្ធយកមកអនុវត្តច្បាប់នោះទេ ដែលធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនធំៗ នៅអាចបន្តប្រតិបត្តិការឆបោកតាមអនឡាញដដែល។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






