
មន្ត្រីគណបក្សប្រឆាំងលោក ខឿន វីរ៉ាត់ ត្រូវសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនសាជាថ្មី បញ្ជូនទៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៧ មេសា។ នេះបើយោងតាមលោកស្រី ថាច់ ចន្ធូ ភរិយាលោក ខឿន វីរ៉ាត់។
លោកស្រី ថាច់ ចន្ធូ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការចាប់ខ្លួនជាថ្មីនេះធ្វើឡើងបន្ទាប់ពីលោកស្រី និងស្វាមីត្រឡប់ពីព្យាបាលជំងឺនៅប្រទេសវៀតណាម។
លោក ខឿន វីរ៉ាត់ ជាអតីតចៅសង្កាត់រងទី១នៅរាជធានីភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ ដើមកំណើតខ្មែរកម្ពុជាក្រោម។ លោកត្រូវបានចាប់ខ្លួនលើកទី១ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។ កាលណោះ លោកត្រូវតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ។
ក្រោយអនុវត្តទោសគ្រប់ចំនួនលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ បន្ទាប់ពីគណបក្សភ្លើងទៀន ត្រូវបានដកសិទ្ធិចូលរួមប្រកួតប្រជែងនយោបាយ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ…









