ក្រុមហ៊ុនMeta ដក​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ចេញពី​ហ្វេសប៊ុក ក្រោយ​មាន​បណ្តឹង​ពី​ខ្មែរ​ក្រៅប្រទេស

0
36
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្រុមហ៊ុន​មេត្តា (Meta) បានសម្រេច​ដក​វីដេអូ​របស់​លោក ហ៊ុន សែន ដែល​ប្រើ​ភាសា​អសុរោះ និង​ភាសាគំរាមកំហែង​ថា ”​ងើប​មួយ វ៉ៃ​មួយ​”​ចេញពី​ហ្វេសប៊ុក (Facebook) របស់​លោក​ហើយ នៅ​ថ្ងៃទី​១៨ ខែ​មិថុនា​នេះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​អង្គការ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​(KMD) អ្នកស្រី មូរ សុខហួរ ដែល​ទើប​ទទួល​បាន​សារ​ឆ្លើយតប​តាមរយៈ​អ៊ីម៉ែល (Email)​ពី​តំណាង​របស់​ក្រុមហ៊ុន​Meta។

ការ​សម្រេច​លុប​សារ​គំរាមកំហែង​នយោបាយ​របស់​លោក ហ៊ុន សែន ពី​ហ្វេសប៊ុក នេះ គឺ​បន្ទាប់ពី​អង្គការ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ រួម​ទាំង​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស បាន​ដាក់​បណ្តឹង ទៅកាន់​ក្រុមហ៊ុន​Meta និង​ក្រុមហ៊ុន​ហ្វេសប៊ុក​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដែល​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​សារ​គំរាមកំហែង ភាសា​ហិង្សា និង​ពាក្យ​អសុរោះ។

សូម​តាមដាន​បទសម្ភាសន៍​បន្ថែម​ជាមួយ​ប្រធាន​អង្គការ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​(KMD) អ្នកស្រី មូរ សុខហួរ ជុំវិញ​រឿង​នេះ​ក្នុង​កម្មវិធី​ផ្សាយ​នៅ​យប់​ថ្ងៃទី១៨ មិថុនា។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ