តុលាការ​កំពូល​សម្រេច​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​​ពី​លោក រ៉ុង ឈុន និង​ហាម​និយាយ​រឿង​នយោបាយ ៥​ឆ្នាំ

0
94
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី១៩ មិថុនា សម្រេច​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​​ពី​ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន និង​ហាម​និយាយ​រឿង​នយោបាយ ឬ​ជួបជុំ​នៅ​ទីសាធារណៈ ៥​ឆ្នាំ ព្រមទាំង​ហាម​ផ្លាស់​ប្តូរ​ទីលំនៅ ក្រៅពី​រាជធានី​ភ្នំពេញ។

ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ​បាន​ទម្លាក់​ខ្លះ និង​រក្សា​ខ្លះ​នៅ​ដដែល ខណៈ​តុលាការ​សម្រេច​ផ្ដន្ទាទោស​​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​មក​ ៤ឆ្នាំ ប៉ុន្តែ​​​ទោស​នោះ​ត្រូវ​បាន​ព្យួរ​សាកល្បង ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល។

នៅ​ព្រឹក​ដដែល​នេះ លោក រ៉ុង ឈុន មិន​បាន​ចូល​ស្ដាប់​ការប្រកាស​សាលដីកា របស់​តុលាការ​កំពូល​នោះ​ទេ គឺ​លោក​បាន​រៀបចំ​ឱ្យ​អ្នកតំណាង​ចំនួន​៥​នាក់​ទៅ​ស្ដាប់​ជំនួស រួម​នឹង​មេធាវី​។ រីឯ​លោក រ៉ុង ឈុន និង​អ្នកគាំទ្រ ជាង​៦០០​នាក់ នៅ​រង់ចាំ​ស្ដាប់​លទ្ធផល​នៅ​ខាង​ក្រៅ​តុលាការ​នៅ​មុខ​សួន​វត្ត​បទុមវតី​រាជធានី​ភ្នំពេញ។

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទិដ្ឋភាព​នៅមុខ​តុលាការ​កំពូល ឃើញ​មាន​ប៉ូលិស និង​សន្តិសុខ​ដាក់​ពង្រាយ​គ្នា​រាប់​សិប​នាក់ រួម​នឹង​ដាក់​របាំង រារាំង​មិន​ឱ្យ​អ្នកគាំទ្រ លោក រ៉ុង ឈុន អាច​ទៅ​ឈរ​ជិត​សាលាឧទ្ធរណ៍ ដែល​កំពុងតែ​ដំណើរ​ប្រកាស​សាលដីកា នោះ​ឡើយ​។ នៅ​ខាងមុខ អ្នកគាំទ្រ​ជាច្រើន​នាក់ លោក រ៉ុង ឈុន បាន​អង្គុយ ធ្វើ​សមាធិ ដើម្បី​រង់ចាំ​ស្ដាប់​លទ្ធផល។

ជាមួយគ្នា​នោះ អ្នកគាំទ្រ​ក៏បាន​លើ​បដា​ពណ៌​ស រួម​នឹង​ពាក្យ​ខ្លីៗ​ថា​«​តុលាការ​កំពូល​ត្រូវ​ទម្លាក់​បទ​ចោទ​មក​លើ លោក រ៉ុង ឈុន» និង​ពាក្យ​ថា «​ផ្ដល់​សេរីភាព​ដល់​លោក រ៉ុង ឈុន គឺជា​ការ​បង្ហាញ​អំពី​សាមគ្គីភាព និង​ឯកភាព​ជាតិ»។

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) អង្គុយស្មឹងស្មាធរង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​នេះ​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ…

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ