កូដករណាហ្គាវើលដ៍ អ្នកនាង ម៉ម សុវឌ្ឍិន បានចេញតវ៉ាម្នាក់ឯងនៅមុខក្រុមហ៊ុន កាលពីថ្ងៃទី០១ កញ្ញា ដើម្បីទាមទារឲ្យថៅកែដោះស្រាយវិវាទការងារ ដែលអូសបន្លាយពេលជិត៥ឆ្នាំ។ ការចេញតវ៉ានេះបានធ្វើឡើង បន្ទាប់ពីសហជីព LRSU បានចេញលិខិតប្រកាសថា អ្នកនាង ម៉ម សុវឌ្ឍិន លែងជាសមាជិករបស់ខ្លួន៕
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






