តើហេតុអ្វីបានជាដំណោះស្រាយរឿងព្រំដែនជាមួយថៃ ហាក់នៅទ្រឹង?

0
11

ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់កម្ពុជា អះអាងជាបន្តបន្ទាប់ថា រដ្ឋាភិបាលកំពុងប្រឹងប្រែងដោះស្រាយវិវាទព្រំដែនជាមួយថៃ ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជូននូវខ្លឹមសារនៃកិច្ចមព្រៀងបទឈប់បាញ់ដែលភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង/ស្ថាប័នជំនាញ បានផ្ញើរកំណត់ទូត និងលិខិតតវ៉ាជំទាស់ជាញឹកញាប់ទៅកាន់ភាគីថៃ ជុំវិញសកម្មភាពសាងសង់ និងចល័តកងកម្លាំងដែលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។

ទោះជាយ៉ាងណា ក្រុមអ្នកតាមដានស្ថានការណ៍ព្រំដែនវាយតម្លៃថា ដំណោះស្រាយវិវាទព្រំដែនជាមួយថៃ ហាក់នៅទ្រឹងមួយកន្លែង ខណៈយោធាថៃបន្តគ្រប់គ្រងទឹកដីកម្ពុជាជាច្រើនទីតាំង ហើយពលរដ្ឋខ្មែររាប់ម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ