
ក្រុមអ្នករត់ឌុបប្រមាណ ៧០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រុមហ៊ុន ផាសអ៊ែប (PassApp) នៅថ្ងៃទី៣០ កញ្ញា ដើម្បីទាមទារឱ្យក្រុមហ៊ុនអនុវត្តតាមសេចក្តីសម្រេច របស់ក្រសួងពាណិជ្ជកម្ម ដែលតម្រូវឱ្យលុបចោលសេវាកម្មថ្មីទាំងអស់ ដែលពួកគាត់អះអាងថា ប៉ះពាល់ដល់អ្នកដឹកជញ្ជូន។ ក្រុមអ្នកតវ៉ាអះអាងថា ក្រុមហ៊ុន មិនបានអនុវត្តតាមសេចក្តីសម្រេចរបស់ក្រសួងពាណិជ្ជកម្ម ហើយថែមទាំងកាត់កម្រៃជើងសារបន្ថែម ដែលធ្វើឱ្យប្រាក់ចំណេញរបស់ពួកគាត់កាន់តែតិច៕






