ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់ប្រជាជាតិខ្មែរ។ រដូវកាលនេះ គឺជាពេលវេលាប្រកបដោយសេចក្តីសុខក្នុងការជួបជុំក្រុមគ្រួសារ ធ្វើបុណ្យទាន និងសម្តែងនូវកតញ្ញូតាធម៌ចំពោះបុព្វការីជន។ ប៉ុន្តែ ទោះជាយ៉ាងណា សម្រាប់សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយប្រឆាំងជាច្រើនរូប មិនមានឱកាសបានទៅកាន់វត្តអារាម ឬជួបជុំសាច់ញាតិជិតឆ្ងាយឡើយឡើយ ដោយសារពួកគាត់ កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ និងរងការបំបិទសិទ្ធិសេរីភាពពីតុលាការ ក្រោមហេតុផលនយោបាយ។
ជាក់ស្តែង ករណីអតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ត្រូវបានតុលាការដាក់លក្ខខណ្ឌហាមឃាត់មិនឲ្យចាកចេញពីរាជធានីភ្នំពេញឡើយ។ ទោះបីជាលោក រ៉ុង ឈុន បានស្នើសុំទៅតុលាការកំពូល ដើម្បីទៅចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយបងប្អូនសាច់ញាតិនៅឯស្រុកកំណើត ក៏តុលាការកំពូលមិនអនុញ្ញាតឲ្យដែរ កាលពីសប្តាហ៍មុននេះ។
សូមទស្សនាបទសម្ភាសន៍រវាងលោក ថា ថៃ ជាមួយនឹងលោក រ៉ុង ឈុន អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ អំពីស្ថានភាពរបស់លោក និងទស្សនៈកម្មផល នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដូចតទៅ៖






