អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក ថម អេនឌ្រូ (Tom Andrews) បានចេញរបាយការណ៍ថ្មីមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន ការឃុំខ្លួនសកម្មជន និងការបិទលំហនយោបាយ មុនការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។ លើសពីនេះ របាយការណ៍បានរំលេចពីទំនាក់ទំនងរវាងអំពើពុករលួយ និងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើពលកម្ម។
សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ជាមួយអ្នកស្រី មូ សុខហួរ ប្រធានអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដូចតទៅ៖






