មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយរូប ដែលរងការចោទប្រកាន់ពីតុលាការអូស្ត្រាលី រឿងរំលោភបំពានផ្លូវភេទលើកុមារអាយុក្រោម១៦ឆ្នាំ នៅឆ្នេរសមុទ្រក្បែរក្រុងម៉ែលប៊ន (Melbourne) បានដាក់តម្កលលុយនៅតុលាការអូស្ត្រាលីជិត៣លានដុល្លារ ដើម្បីបានចាកចេញពីអូស្ត្រាលី ត្រឡប់ទៅស្រុកខ្មែរវិញ។ នេះបើតាមការចុះផ្សាយរបស់សែតអូស្ត្រាលីឈ្មោះ Herald Sun កាលពីថ្ងៃទី១ ខែតុលាម្សិលមិញ។ មន្ត្រីជាន់ខ្ពស់រូបនេះ គឺលោក សែ សុឃន អាយុ ៥៥ ឆ្នាំ មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ តើមន្ត្រីគយរូបនេះ បានលុយពីណាច្រើនម៉្លេះ? តើតុលាការអូស្ត្រាលី បានសម្រេចបែបណាចំពោះការស្នើសុំវិលទៅស្រុកខ្មែរវិញនេះ ?
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






