ប្រធានអង្គការចលនាប្រជាធិបតេយ្យខ្មែរ (KMD) អ្នកស្រី មូ សុខហួរ កំពុងមានវត្តមាននៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ក្នុងនាមជាអ្នកសង្កេតការណ៍ ដើម្បីតាមដានដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ អ្នកស្រីជម្រាបជូនលោកអ្នកនាងអំពីការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺលោក ថម អ៊ែនឌ្រូស (Tom Andrews) និងការលើកឡើងរបស់ប្រតិភូតំណាងរដ្ឋាភិបាលកម្ពុជា ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






