លោក ហ៊ុន ម៉ាណែត ​​ថា ថៃ​ធ្វើ​របង​ជញ្ជាំង​បេតុង​តាម​ព្រំដែន​​មិន​​​ប៉ះពាល់​​​​​ទឹក​ដី​​​ខ្មែរ​​នោះ​ទេ

0
16
ទិដ្ឋភាពរបងព្រំដែនដែលថៃបានសាងសង់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់ជាប់នឹងកម្ពុជា ត្រង់ស្រុកកំរៀង ខេត្ត​បាត់ដំបង ត្រង់​ចន្លោះបង្គោលព្រំដែន​លេខ ៥២-៥៤។ រូប៖ កាសែតថៃ
ទិដ្ឋភាពរបងព្រំដែនដែលថៃបានសាងសង់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់ជាប់នឹងកម្ពុជា ត្រង់ស្រុកកំរៀង ខេត្ត​បាត់ដំបង ត្រង់​ចន្លោះបង្គោលព្រំដែន​លេខ ៥២-៥៤។ រូប៖ កាសែតថៃ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​បាន​​ទទួល​ស្គាល់​​​​ថា ​​​​​​​ថៃ​ធ្វើ​របង​ជញ្ជាំង​បេតុង​​​ ឬ​​ថ្ម​អចិន្ត្រៃយ៍​នៅ​​​តាម​បង្គោល​ព្រំដែន​លេខ​៥២​ដល់​​៥៩ ជាប់​​នឹង​​​​​​ខេត្ត​បាត់ដំបង​​​​​ ហើយ​ថា​ការ​សាងសង់​នេះ​​ មិន​​​ប៉ះពាល់​​​​​ទឹក​ដី​​​​កម្ពុជា​ ​​នោះ​​ទេ​។​ ទន្ទឹម​គ្នា​នោះ​ លោក​​​​បញ្ជាក់​​​​​ថា​​​​មក​ទល់​ពេល​នេះ​ កម្ពុជា​​​មិន​​​បាន​​បាត់បង់​ទឹកដី​​​​នៅ​​តំបន់​​ណា​មួយ​​នោះ​​ទេ គ្រាន់​តែ​​បាត់បង់​ការ​គ្រប់គ្រង​​​​​នៅ​​តំបន់​ខ្លះ​​​​​​​​ប៉ុណ្ណោះ​​។​​ ​​​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ ​​​​​ការ​​ថ្លែង​​របស់​លោក​ ហ៊ុន ម៉ាណែត​​​​​ ថា​​ ​​ជា​សារ​​​​«​បោកប្រាស់​​​»​​​ដើម្បី​​បិទ​បាំង​ការ​ពិត។​​​​

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ​ម៉ាណែត នៅ​ថ្ងៃ​ទី​៨ ខែ​តុលា​ បាន​​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ខេត្ត​បាត់ដំបង​​​ថា​​​​​កន្លង​ទៅ​មាន​ពលរដ្ឋ​ និង​អ្នក​នយោបាយ​​​ខ្លះ​​ចង់​កេង​ចំណេញ​បាន​​រិះគន់​ថា​​​​ កម្ពុជា​បាន​​បាត់បង់​ទឹកដី​​​​​នៅ​​ចន្លោះ ​បង្គោល​​​​ព្រំដែន​លេខ​៥២ ​ទៅ៥៩ ក្នុង​​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង ​ជាប់​នឹង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ ​​​​ក្រោយ​ពី​ថៃ​បាន​​ធ្វើ​ជញ្ជាំង​របង​បេតុង​​​​​ក៏ប៉ុន្តែ លោក​អះអាង​ថា​ទីតាំង​​ទាំង​នោះ​​​​បាន​វាស់​វែង​រួច​​​​​ហើយ​ ដូច្នេះ​​​​គ្មាន​ប៉ះពាល់​​​​​​​លើ​ដី​​​កម្ពុជា​​​នោះ​​ទេ។​

​​​បន្ថែម​​​លើ​​នោះ​ លោក​ថា​​​​​​កន្លងទៅ​​ការ​វាស់​វែង​នេះ​ក៏​មាន​ចំណុច​ខ្លះ​​​​ដី​ចម្ការ​​​ខ្មែរ​​ ​​​​​បាន​​កាត់​ឱ្យ​ទៅ​ភាគី​​​ថៃ​ ហើយ​ដី​ចម្ការ​ថៃ​​ខ្លះ ​ក៏​បាន​​កាត់​មក​ឱ្យ​​កម្ពុជា​​​វិញ​ដែរ។ ករណី​​នេះ​​លោក​ ហ៊ុន ម៉ាណែត អះអាង​​ថា​​​ ​មាន​ពលរដ្ឋ​ថៃ​ខ្លះ ​បាន​​តវ៉ា​ទៅ​កាន់​​រដ្ឋាភិបាល​​ថៃ​​​​​ ដែល​​​​បាន​​កាត់​ដី​​ឱ្យ​កម្ពុជា​។​​ ​​​លោក​​​ថា​​ ​​​​​​​​​នៅ​ពេល​ក្រោយ​​ ការ​​វាស់វែង​បង្គោល​​​​ព្រំដែន​​​ ​​​​​​​នឹង​​​ឱ្យ​អ្នក​សង្កេតការណ៍​អាស៊ាន​ចូល​រួម​ត្រួត​ពិនិត្យ​​​​​។ ក្រៅ​ពី​នោះ​ ​លោក ហ៊ុន ម៉ាណែត ​បាន​​ព្យាយាម​​និយាយ​​​ ​​លួង​​បន្លាច​​​​យុវជន និង​ពលរដ្ឋ​​​​អំពី​​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ ​​​​ម្ដង​ហើយ​ម្ដង​ទៀត​​ ដើម្បី​​ឱ្យ​ពលរដ្ឋ​ ​​​​​​​ស្ងប់ចិត្ត និង​អរគុណ​សន្តិភាព។

លោក ហ៊ុន ម៉ាណែត៖ «​​វាស់​វែង​រួច​ហើយ​បង្គោល​​លេខ​​​៥២-៥៩។ ឥឡូវ​គេ​ចាប់​ផ្ដើម​ធ្វើ​​​ផ្លូវ​ យើង​ក៏​ចាប់​ផ្ដើម​ធ្វើ​ផ្លូវ​​ គ្រាន់​តែ​មិន​ទាន់​ស្រប​នឹង​នីតិ​វិធី​JBC តែ​កងទ័ព​យើង​នៅ​ការ​ពារ​រាល់​ថ្ងៃ​។ បង​ប្អូន​ខ្លះ​ ​ឃើញ​គេ​ធ្វើ​របង​ថា​ គេ​យក​ដី​យើង​អាហ្នឹង​អត់​ទេ​គេ​ធ្វើ​​ក្នុង​ដី​គេ។​ កន្លែង​ខ្លះ​ប្រជា​ពលរដ្ឋ​ធ្វើ​ស្រែ​​ជា​ការ​ចូល​ទៅ​គេ​ ធ្វើ​របង​​ហើយ​ ​យើង​ចូល​មក​វិញ។​​កន្លែង​ខ្លះ​គេ​ធ្វើ​របង​ចូល​មក​យើង​ ​គេ​ត្រូវ​ដក​ចេញ។​ ថ្ងៃ​មុន​ឃើញ​​ពលរដ្ឋ​ថា​​នៅ​ចន្លោះ​បង្គោល​៥២ ៥៩​មក​ទាមទារ​​ដី​ពី​រដ្ឋាភិបាល​ថៃ​ ក្រោយ​ពី​កាត់​មក​ឱ្យ​យើង​ក្រោយ​ពី​ការ​​វាស់​វែង»។​​​​

ជាមួយ​គ្នា​នោះ​ លោក ហ៊ុន ម៉ាណែត ​​​ក៏​បាន​​បញ្ជាក់​​ជា​ថ្មី​ថា​ ចាប់​តាំង​ពី​ថៃ​បាន​បង្ក​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​ខ្មែរ​​​​ជាង​១​ឆ្នាំ​​មក​នេះ​ កម្ពុជា​មិន​ទាន់​​បាន​​បាត់បង់​ទឹកដី​នៅ​តំបន់​ណា​មួយ​នោះ​ទេ​ គ្រាន់​តែ​កម្ពុជា​ បាត់បង់​ការ​គ្រប់​គ្រង់​នៅ​តំបន់​ខ្លះ​។ លោក​សង្ឃឹម​ថា​ភាគី​ថៃ​នឹង​ប្រគល់​​ទឹក​ដី​​ទាំង​នោះ​​មក​ឱ្យ​កម្ពុជា​វិញ​​​ ដោយ​លោក​សំអាង​​លើ​ប្រវត្តិ​សាស្ត្រ​​ ឆ្នាំ​​​១៧៩៥ ដល់​ឆ្នាំ​១៩០៧​ ​និង​ឆ្នាំ​​​​​១៩៤១ ដល់​ឆ្នាំ ១៩៤៦ ដែល​កាល​នោះ​ថៃ​​​បាន​គ្រប់គ្រង​ខេត្ត​បាត់ដំបង់ បន្ទាយ​មានជ័យ និង​​​សៀមរាប​ ក្រោយ​​មក​​​​​​ក៏​​​​​​​ប្រគល់​ឱ្យ​កម្ពុជា​វិញ។​​

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

​លោក​ ហ៊ុន ម៉ាណែត៖ «​បើ​ទោះ​បី​ជា​ក្នុង​ដំណាក់​កាល​ខ្លះ​វា​បាត់បង់​ការ​គ្រប់​គ្រង នៅ​តំបន់​ភូមិ​ជោគជ័យ ព្រៃ​ចាន់​ ​ឬ​ខេត្ត​ទាំង​មូល​ ប៉ុន្តែ​ភាព​ចាំ​​បាច់​ និង​ការ​ទាមទារ​របស់​យើង​​មិន​បោះបង់​ទេ​ ។​ យើង​មើល​ប្រវត្តិ​សាស្ត្រ​ដែរ​ ​កន្លង​មក​​ដែល​យើង​បាន​​យក​​ខេត្ត​មក​​វិញ​​មិន​មែន​​ពេល​​​វាយ​គ្នា​​ទេ​​ គឺ​​ក្រោយ​ប្រើ​សម្ពាធ​​អន្តរជាតិ កាល​នោះ​មាន​បារាំង​ និង​​តាម​សន្ធិសញ្ញា​ និង​អនុសញ្ញា​​ហើយ​កាល​១៩៤៦ ក៏​ដូច​គ្នា​​​ ក្រោយ​​​ជប៉ុន​​ចាញ់​សង្គ្រាម​ដោយ​សារ​តែ​សម្ពាធ​ការ​ទូត»។

ទោះ​ជា​យ៉ាងណា​​​​ការ​អះអាង​របស់​ លោក ហ៊ុន ម៉ាណែត ដែល​​ថា​​​​ ​ថៃ​​ធ្វើ​ជញ្ជាំង​របង​បេតុង​ មិន​ប៉ះពាល់​លើ​​​ដី​ខ្មែរ​ ​​គឺ​​ផ្ទុយ​​ទាំង​ស្រុង​ទៅ​នឹង​​ការ​អះអាង​របស់​​ក្រសួង​ការ​បទេស​កម្ពុជា​ ​​​​ដែល​​​​​ធ្លាប់​​​ចេញ​លិខិត​តវ៉ា​​​ ​​ប្រឆាំង​នឹង​សកម្មភាព​សាងសង់​របង​ព្រំដែន​ជា​ ​ឯកតោភាគី​របស់​​​​​ថៃ និង​ចាត់​ទុក​ការ​សាងសង់​នេះ ​រំលោភ​លើ​​​កិច្ចព្រមព្រៀង​របស់​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) និង​បាន​ប៉ះពាល់​ទៅលើ​ការ​ដាំ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន ព្រោះ​បង្គោល​ទាំង​នោះ​ពុំ​ទាន់​បាន​វាស់វែង​រួច​នៅ​ឡើយ ​​​ដោយ​សារ​គ្រា​នោះ​កម្ពុជា និង​ថៃ​បាន​ផ្ទុះ​សង្គ្រាម​​​​​ដាក់​គ្នា​​ នៅ​តាម​ព្រំដែន​ ​កាល​ពី​ចុង​​​ឆ្នាំ២០២៥​ ​ដូច្នេះ​ក៏​បាន​ផ្អាក​ការ​វាសវាង​​​វិញ។

ជាមួយ​គ្នា​នោះ​ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ និង​អាស្រ័យ​ផល​ក្បែរ​តំបន់​បង្គោល​ព្រំដែន​​លេខ​៥២​ដល់​​​៥៤​ ​ធ្លាប់​​បាន​​​​​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា​ យោធា​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​​​​ដែល​ជា​ខ្សែ​បន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន ចូល​ក្នុង​ទឹកដី​កម្ពុជា​រាប់​រយ​ម៉ែត្រ ដែល​ធ្វើ​ឱ្យ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ហិកតារ ត្រូវ​បាត់បង់​ទៅកាន់​ប្រទេស​ថៃ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន អះអាង​ថា​​​ ​ការ​សាងសង់​​របង​ជញ្ជាំង​បេតុង​របស់​​​ថៃ​តាម​បណ្ដោយ​​​បង្គោល​​​លេខ​៥២ ​ទៅ៥៩ ​ក្នុង​​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​​ ​​​មិន​​​មែន​​​​ធ្វើ​​លើ​​​ទឹក​ដី​ថៃ​​​ ដូច​ការ​​អះអាង​របស់​​​លោក ហ៊ុន ម៉ាណែត នោះ​​​​ទេ​ គឺ​ជាក់ស្ដែង​ ​​​​បាន​រំលោភ​​​ចូល​​​​​​​​ដី​​ខ្មែរ​​​​ជិត​​១គីឡូ​​​​​​​ម៉ែត្រ។ លោក​​​ចាត់​ទុក​ការ​អះអាង​​ ​របស់​លោក ហ៊ុន ម៉ាណែត បង្ហាញ​​​​​​​ថា​ ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ ​បាន​​​យល់​ព្រម​កាត់​​ដី​ ​ឱ្យ​​បរទេស​ ដើម្បី​ដោះដូរ​នឹង​សន្តិភាព​​​​ ជា​បណ្ដើរ​​ៗ​ហើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន

ជាមួយ​គ្នា​នោះ​ លោក​​​​សម្ដែង​ការ​​ហួស​ចិត្ត​​​​​​​ ​​ចំពោះ​ការ​កុហក​បោក​ប្រាស់​​​ពលរដ្ឋ​​ម្ដង​​ហើយ​ម្ដង​ទៀត​ ដែល​ថា​ កម្ពុជា​មិន​បាន​​បាត់បង់​ទឹកដី​ទៅ​កាន់​ប្រទេស​ថៃ​​​​ គ្រាន់​តែ ​បាត់បង់​ការ​គ្រប់គ្រង។​ លោក​ចាត់​ទុក​សម្ដី​បែបនេះ ​​​ជា​សារ​​​ប្រជាភិថុតិ ​​​​ដើម្បី​ស្អំ​​ចិត្ត​ពលរដ្ឋ ​​និង​​ដើម្បី​​​​​​​​គេច​វេះ​ពី​ការ​​​​​​​​​​​​​​ទាមទារ​​ទឹក​​ដី​ពី​ថៃ ​មក​ឱ្យ​​ជន​ភៀស​សឹក​​ ដែល​​​បាត់បង់​ផ្ទះ​សម្បែង​និង​ដីធ្លី​​​​​​​​​​​​​​​។ លោក​ហ៊ាន​ភ្នាល់​​​ដាក់​ជីវិត​​ថា​ ដរាប​​​​ណា​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ​បន្ត​​​ដឹកនាំ​ប្រទេស​​ទោះ​ជា​១០០​ឆ្នាំ​ទៀត​ក្ដី​​​ក៏​​​ ​ទឹកដី​កម្ពុជា​ ជាង​៨០​ទីតាំង​ដែល​​​​​​ថៃ​ បាន​​វាយ​​​កាប់​កាន់​ ​​​​​​​​ថៃ​នឹង​មិន​ប្រគល់​ឱ្យ​កម្ពុជា​វិញ​នោះ​​ទេ។

លោក អ៊ុំ សំអាន៖ «គាត់​គ្រាន់​តែ​លួង​ចិត្ត​ប្រជាពលរដ្ឋ ហើយ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ទិញ​ពេល​ដើម្បី​កាន់​អំណាច​បន្ត​ទៅ​មុខ​ទៀត។ ​តាមពិត គាត់​មិន​អាច​ទាមទារ​ទឹក​ដី​បាន​មក​វិញ​នោះ​ទេ នៅ​ពេល​ដែល​គាត់​មិន​ព្រម​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC, មិន​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ICJ, មិន​ប្តឹង​ថៃ​ទៅ​កាន់​សហប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ ៩១ ហើយ​គាត់​គ្រាន់​តែ​សង្ឃឹម​ថា ចរចា​ទ្វេ​ភាគី ធ្វើ​​ម៉េច​ថៃ​គេ​ប្រគល់​ទឹក​ដី​មក​ឱ្យ​ខ្មែរ​យើង​វិញ»។

​​​​​​​​​​​​​​​​​អ្នកឃ្លាំមើល​យល់​ថា​​ មួយ​រយៈ​​ពេល​ចុង​​ក្រោយ​នេះ​ លោក ហ៊ុន ម៉ាណែត ​ហាក់​​កំពុង​ព្យាយាម​រក​លេស​ ដើម្បី​គេច​វេះ​ពី​ការ​ទាមទារ​ទឹក​ដី​​​ពី​ថៃ​មក​វិញ​​ ​​​​​តាម​រយៈ​ការ​​និយាយ​បន្លាច​​ម្ដង​ហើយ​ម្ដង​ទៀត​ អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ទៅ​កាន់​ពលរដ្ឋ​ និង​យុវជន​។ ក្នុង​នោះ​ លោក​តែងតែ​សួរ​ ​មតិ​​ពី​ពលរដ្ឋ​ និង​យុវជន​​ ថា​តើ​ចង់​ បាន​​សង្គ្រាម​ ឬ​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។ ក្រោយ​មក​ ​​​លោក​ក៏​បង្ហាញ​អាកប្បកិរិយា​​​រីករាយ​ ​​​​​និង​​​​និយាយ​បញ្ចុះបញ្ចូល​​​ឱ្យ​ពលរដ្ឋ​​​​​​​ផ្ដល់​តម្លៃ​លើ​សន្តិភាព​។

​​​

អ្នកឃ្លាំមើល​​យល់​ថា ការ​ថ្លែង​សារ​​​​​របស់​ លោក ហ៊ុន ម៉ាណែត កាន់​តែ​ច្រើន​ គឺ​កាន់​តែ​​បង្ហាញ​​​ពី​ល្បិចកល​នយោបាយ និង​កង្វះ​ការ​ទទួល​ខុស​ត្រូវ​​​លើ​បូរណភាព​ទឹក​ដី​​​​​​ ​​​ជា​ពិសេស​​​នៅ​ថ្ងៃ​នេះ​ លោក​បែរ​​​​ ជា​ទទួល​ស្គាល់​ថា ​​ការ​សាងសង់​​របង​បេតុង​​​របស់​ថៃ​ ​គឺ​ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ​ ​​​​​​បើ​ទោះ​ជា​កន្លង​ទៅ​កម្ពុជា​រិះគន់​ថា​ ​ភាគី​ថៃ​​បាន​​ សាងសង់​របង​​បេតុង​ថ្ម​នេះ​ ​​ដោយ​ឯកតោភាគី​ ​​​​ខណៈ​ដែល​​បង្គោល​ព្រំដែន​លេខ​៥២​ ដល់​៥៩​ នៅ​ពុំ​ទាន់​បាន​វាស់វែង​​ ចប់​ស្រួល​​បួល​នៅ​​​ឡើយ​ក៏​ដោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ