អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោតខ្មែរនៅក្រៅប្រទេស (KOEC ) លោក ស៊ឹង សែនករុណា លើកឡើងថា ទោះបីជាក្រុមមន្ត្រីរបបក្រុងភ្នំពេញ ព្យាយាមគំរាមកំហែងឆ្លងដែនក្តី ក៏ដំណើការបោះឆ្នោតជ្រើសរើសសមាជិកសភាក្រៅប្រទេសនៅតែដំណើការដោយរលូន ហើយនឹងបង្កើតបានសភា និងរដ្ឋាភិបាលក្រៅប្រទេសដែលបម្រើ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។ ជាពិសេស ក្រុមការងាររបស់លោក នឹងចាត់វិធានការប្តឹងអ្នកគំរាមកំហែងទាំងនោះ ទៅរដ្ឋាភិបាលបរទេសផងដែរ។
សូមស្តាប់បទសម្ភាសន៍វាងលោក ថា ថៃ និងលោក ស៊ឹង សែនករុណាដូចតទៅ៖






