«លោក សេង ហៀង មិនហ៊ានស៊ើបអង្កេតលើលោក ហ៊ុន តូ ព្រោះលោកភ័យខ្លាច»

0
17

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនកុរណា លើកឡើងថា ការបកស្រាយរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជាធានីភ្នំពេញ លោក សេង ហៀង បង្ហាញថា ព្រះរាជអាជ្ញារូបនេះ ភ័យខ្លាច និងមិនបានបំពេញតួនាទីត្រឹមត្រូវក្នុងការស៊ើបអង្កេតទៅលើក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ដែលរងការចោទប្រកាន់ថា ជាមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ អ្នកជំនាញសិទ្ធិមនុស្ស​ និងច្បាប់រូបនេះ យល់ថា ការមិនចាត់ការស៊ើបអង្កេតទៅលើលោក ហ៊ុន តូ នេះ គឺបង្ហាញពីការការពារគ្នាជាប្រព័ន្ធ ដូច្នេះសហគមន៍ជាតិនិងអន្តរជាតិ នឹងមិនជឿទៅលើប្រសិទ្ធភាពនៃការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក សេង ហៀង ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតអន្តរជាតិថា លោកគ្មានតម្រុយ និងគ្មានព័ត៌មានផ្លូវការដើម្បីឈានទៅបើកការស៊ើបអង្កេត និងចោទប្រកាន់លើលោក ហ៊ុន តូ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអន្តរជាតិនោះទេ ទោះបីជាក្មួយប្រុសរបស់លោក ហ៊ុន សែន រូបនេះមានកេរ្តិ៍ឈ្មោះអាស្រូវល្បីសុះសាយពេញពិភពលោកក្តី។

សូមស្តាប់បទសម្ភាសន៍រវាងលោក ថា និងលោក ស៊ឹង សែនករុណា ជុំវិញរឿងនេះ ដូចតទៅ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ