រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានចាញ់បោកការផ្សាយព័ត៌មានក្លែងក្លាយរបស់សារព័ត៌មានអនឡាញថៃ ។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដែលជាអតីតអ្នកកាសែតផងនោះ បានជឿទៅលើការចុះផ្សាយរបស់សារព័ត៌មានអនឡាញថៃមួយឈ្មោះ TOP News ដែលផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ និងចោទប្រកាន់ថា មេបក្សប្រឆាំង លោក សម រង្ស៊ី បាននិយាយថា កងទ័ពកម្ពុជា ជាអ្នកបាញ់ថៃមុន នៅក្នុងពេលសង្គ្រាមតាមព្រំដែនកន្លងមក។ លោក ប៉ែន បូណា បានចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យលោក សម រង្ស៊ី ចេញមុខបកស្រាយចំពោះរឿងនេះ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី បានបង្ហោះវីដេអូឯកសារដើមមួយ ដោយបង្ហាញថា លោកមិនបាននិយាយដូចការចោទប្រកាន់នោះទេ។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






