រដ្ឋាភិបាលកម្ពុជា បង្កើនការរិះគន់លោក សម រង្ស៊ី បន្ទាប់ពីអតីតមន្ត្រីស៊ើបការណ៍ថៃ អះអាងថា លោកបាននិយាយថា កងទ័ពកម្ពុជាជាអ្នកបាញ់មុនក្នុងជម្លោះកម្ពុជា-ថៃ។ ប៉ុន្តែ លោក សម រង្ស៊ី បដិសេធការលើកឡើងនេះ ដោយអះអាងថា មានអ្នកយកពាក្យសម្ដីដែលលោកមិនធ្លាប់និយាយ មកចោទប្រកាន់លោក។ លោកក៏ចោទលោក ហ៊ុន សែន ថា ជាអ្នកបង្កើនភាពតានតឹង និងនាំភ្លើងសង្គ្រាមមកកម្ពុជា ខណៈអ្នកនាំពាក្យរាជរដ្ឋាភិបាលចោទលោក សម រង្ស៊ី ថា កំពុងការពារផលប្រយោជន៍ថៃ និងក្បត់ផលប្រយោជន៍ជាតិ។ តើការចោទប្រកាន់នេះ មានប្រភព និងភស្តុតាងយ៉ាងណា?
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






