អ្នកជំនាញភូមិសាស្ត្រនយោបាយលើកឡើងថា កិច្ចព្រមព្រៀងយោធារវាងកម្ពុជា-តួកគីយ៉េ (Türkiye) ជាឱកាសទាញឱ្យកម្ពុជាងាកចេញពីការពឹងផ្អែកលើកិច្ចសហប្រតិបត្តិការយោធារបស់ចិនកុម្មុយនិស្ត (China) តែម្ខាង។ អ្នកជំនាញ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ទោះបីជាកម្ពុជាមានដៃគូជាមួយប្រទេសមានសព្វាវុធទំនើប និងកម្លាំងយោធាធំ ក៏វិស័យការពារជាតិកម្ពុជាពិបាករីកចម្រើនទៅមុខ ដោយសារតែប្រព័ន្ធដឹកនាំបែបគ្រួសារបក្ខពួកនិយម និងអំពើពុករលួយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីកម្ពុជា និងតួកគីយ៉េបានចុះកិច្ចព្រមព្រៀងចំនួន ៣ចំណុច ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






