លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា លោកឆ្លើយឆ្លងសារជាមួយអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន គឺធ្វើឡើង ដើម្បីទប់ស្កាត់កុំឱ្យមានចលនារិះគន់ខ្លាំងរឿងព្រំដែន ពីក្រុមប្រឆាំងនៅក្រៅប្រទេស។ ទន្ទឹមគ្នានោះលោកថា ការរិះគន់ មិនគួរកើតមាន នៅពេលនេះទេ គឺត្រូវរង់ចាំការដោះស្រាយរួចរាល់សិន ហើយប្រសិនបើរកឃើញថារដ្ឋាភិបាល ធ្វើឱ្យបាត់បង់ទឹកដីមែន នឹងបើកឱ្យសាធារណៈជនជជែកដេញដោលគ្នាតាមក្រោយ។ អ្នកឃ្លាំមើលយល់ថា ការអះអាងរបស់ លោក ហ៊ុន ម៉ាណែតនេះ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ហើយបញ្ហាទឹកដីមិនមែនជាកម្មសិទ្ធិរបស់បក្សកាន់អំណាច ផ្ដាច់មុខនោះទេ។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






