អង្គការសង្គមស៊ីវិលបានរៀបចំវេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំឡេងរបស់យើង តំបន់របស់យើង៖ ការកសាងផ្លូវឆ្ពោះទៅកាន់អាស៊ានដែលយកប្រជាជនជាស្នូល ប្រកបដោយយុត្តិធម៌ គណនេយ្យភាព បរិយាបន្ន និងអន្តរអត្តសញ្ញាណ» កាលពីថ្ងៃទី២៤ ខែតុលា។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងកំណត់បញ្ហាប្រឈមនានា ដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាព ដើម្បីរួមចំណែកដល់ការតស៊ូមតិនៅថ្នាក់ជាតិ និងថ្នាក់តំបន់។ ជាពិសេស អនុសាសន៍ទាំងនេះនឹងត្រូវយកទៅចូលរួមក្នុងសន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ៕
លោក ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ញវន្តសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរឱ្យបានច្រើន
អ្នកឃ្លាំមើលសាទរចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែពួកគាត់ស្នើឱ្យរដ្ឋាភិបាលគួរតែបើកសេរីភាពបញ្ចេញមតិ និងសេរីភាពតែងនិពន្ធ ព្រមទាំងបញ្ឈប់ទម្លាប់ប្រើមន្ត្រីអែបអប ឱ្យសរសេរសៀវភៅ និងខ្សែភាពយន្តលើកសរសើរខុសពីការពិតអំពីគុណសម្បត្តិរបស់រដ្ឋាភិបាលគ្រួសារហ៊ុន និងកែខៃបំភ្លៃប្រវត្តិសាស្ត្រ ហួសហេតុពេកដើម្បីតែផលប្រយោជន៍នយោបាយ។






