ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ំ សំអាន លើកឡើងថា កម្ពុជាមិនបានចំណេញទឹកដីពីថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដូចការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះឡើយ។ លោកជឿជាក់ថា ដីចំនួន ១៣៨ ហិកតារដែលកសិករថៃ ៦៦ គ្រួសារ មិនអាចចូលទៅធ្វើចំការបានតាមរបាយការណ៍របស់បញ្ជាការដ្ឋានយោធាថៃនោះ គឺជាទឹកដីរបស់ខ្មែរដែលពួកគេបានចូលទៅអាស្រ័យផលដោយខុសច្បាប់ ក្រោយការរំកិលព្រំដែនពីសំណាក់យោធាថៃកាលពីច្រើនឆ្នាំមុន។
សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងលោក យ៉ង ចាន់តារា ជាមួយលោក អ៊ំ សំអាន អំពីរឿងនេះ ដូចតទៅ៖






