តុលាការ​បើក​សវនាការ​សំណុំរឿង​អ្នក​បញ្ចេញមតិ​អំពី​បញ្ហា​ជម្លោះព្រំដែន

0
តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២១ វិច្ឆិកា បាន​បើកសវនាការ​លើ​សំណុំរឿង​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សំណុំរឿង​របស់​មេដឹកនាំ​គណបក្ស​ដំណើរ​ឆ្ពោះ​ទៅ​មុខ លោក ឃុន ថងឌី ដែល​បាន​បញ្ចេញមតិ​អំពី​រឿង​ជម្លោះ​ខ្មែរ​-​ថៃ។ សកម្មជន​ដែល​កំពុង​ជាប់ឃុំ​ទាំងនេះ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។

សហ​មេធាវី​ស្នើសុំ​ឲ្យ​សាលាឧទ្ធរណ៍​ពន្លឿន​នីតិវិធី​កាត់ក្តី​ករណី​លោក កឹម សុខា ឲ្យ​បាន​ឆាប់

0
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​តាមរយៈ​សហ​មេធាវី​របស់លោក​ស្នើសុំ​ឲ្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​ពន្លឿន​នីតិវិធី​ក្នុង​ការ​កាត់ក្តី​ករណី​ចោទប្រកាន់​លោក​ពី​បទ​សន្ទិដ្ឋិភាព​នោះ​ឲ្យ​បាន​ឆាប់ ខណៈ​លោក​រង់ចាំ​យុត្តិធម៌​ក្នុង សំណុំ​រឿង​នេះ​ជាង​៨​ឆ្នាំ​មក​ហើយ។អ្នក​សិក្សា​ច្បាប់​ថា សំណុំរឿង​លោក កឹម សុខា នឹង​មិនអាច​បិទ​បញ្ចប់​តាម ផ្លូវ ច្បាប់ ឬ ផ្លូវ​តុលាការ​បាន​ឡើយ បើ​គ្មាន​កិច្ចចរចា​នយោបាយ​រវាង​បក្ស​ប្រឆាំង ឬ​បក្ស​កាន់អំណាច។សហ​មេធាវី ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា...

សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​លោក សុខ ស៊ុនណារ៉េត គ្មាន​ពេល​កំណត់ ដោយសារ​អវត្តមាន​លោក

0
សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​បណ្ដឹងឧទ្ធរណ៍​របស់​ឪពុក​លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង ដោយ​មូលហេតុ​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ មិន​បាន​បញ្ជូន​គាត់​ឱ្យទៅ​ចូលរួម​ក្នុង​សវនាការ។ សង្គម​ស៊ីវិល​ថា កាលណា​ខកខាន​បញ្ជូន​ជនជាប់ចោទ​ទៅ​សវនាការ គួរតែ​មាន​របាយការណ៍​បង្ហាញ​ពី​មូលហេតុ​ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ទៅ​សាលាឧទ្ធរណ៍។កូនប្រុស​លោក សុខ ស៊ុនណារ៉េត គឺ​លោក ស៊ន សារ៉ាត់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃ​នេះ​ថា នៅ​មុន​សវនាការ លោក​បាន​ទៅ​ជួប​ឪពុក​នៅ​ពន្ធនាគារ និង​បាន​ប្រាប់​គាត់​អំពី​រឿង​សវនាការ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា...

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថ្មី​រឹត​បន្តឹង​ជនបរទេស​ស្នាក់នៅ ខណៈ​ជនជាតិ​ចិន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើន​នៅ​កម្ពុជា

0
រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថ្មី​រឹត​បន្តឹង​ជនបរទេស​ស្នាក់នៅ​កម្ពុជា និង​ពិន័យ​អ្នក​ពាក់ព័ន្ធ​ធ្ងន់ធ្ងរ ស្របពេល​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​កំពុង​រស់នៅ ប្រកបមុខរបរ​នៅ​កម្ពុជា​ដោយ​សេរី និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អនឡាញ។

ការ​ពន្យារ​ពេល​ចូលនិវត្តន៍​៤​លើក​របស់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ «បង្ហាញ​ពី​បរាជ័យ​នៃ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ»

0
មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ីវុត្ថា ដែល​ដល់​អាយុ​ត្រូវ​សម្រាក​ពី​ការងារ​នោះ បាន​ពន្យារពេល​ចូលនិវត្តន៍​២​ឆ្នាំ​បន្ថែម​ទៀត។ គិត​មក​ទល់​ពេល​នេះ លោក សេង ស៊ីវុត្ថា បាន​ពន្យារ​ពេល​ចូលនិវត្តន៍​ចំនួន​៤​លើក​មក​ហើយ។

សាលាឧទ្ធរណ៍​បដិសេធ​ជាថ្មី សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

0
សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង ការ​បញ្ចេញ​មតិ អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។

តុលាការ​លើក​ពេល​សវនាការ​លោក កឹម សុខា ខណៈ​អ្នកវិភាគ​ថា គួរតែ​ដោះលែង​គាត់​ដើម្បី​រួបរួម​ជាតិ

0
មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​គឺ លោក កឹម សុខា នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​ឱ្យដឹង​ថា សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ជូនដំណឹង​ថា សវនាការ​លើ​សំណុំរឿង​របស់ លោក កឹម សុខា ដែល​នឹង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​ហេតុផល និង​គ្មាន​កាលកំណត់​ច្បាស់លាស់។

តុលាការ​កាត់ទោស​សកម្មជន​នយោបាយ ៦​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ រឿង​បញ្ចេញមតិ​បញ្ហា​ព្រំដែន និង​ច្បាប់​ដក​សញ្ជាតិ

0
សង្គម​ស៊ីវិល លើកឡើង​ថា ការសម្រេច​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​បែបនេះ ធ្វើ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។

តុលាការ​កំពូល​បន្ត​ឃុំ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ផ្ទុយ​ពី​ការ​ប្រកាស​រួបរួម​ជាតិ

0
តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ពន្ធនាគារ​ដដែល​។ គ្រួសារ និង​សង្គម​ស៊ីវិល​សោកស្ដាយ និង​រិះគន់​ចំពោះ​ការ​បន្ត​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំង​បី​នាក់​ជិត​២​ឆ្នាំ បើ​ទោះ​ជា​តុលាការ​ថ្នាក់ក្រោម​មិនទាន់​សម្រេចសេចក្ដី​ថា ពួកគេ​មាន​ទោស។

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត

0
តុលាការក្រុង​សេអ៊ូល បាន​សម្រេច​កាត់ទោស​អតីត​ប្រធានាធិបតី​ប្រទេស​កូរ៉េខាងត្បូង លោក យុន សុខយ៉ុល (Yoon Suk Yeol) ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ចេញ​ច្បាប់​អាជ្ញាសឹក កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៤។

កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​តវ៉ា​ស្វែងរក​ដំណោះស្រាយ ក្រោយ​វិវាទ​អូស​បន្លាយ​ជិត ៥ឆ្នាំ

0
អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ NagaWorld ដែល​បន្ត​ធ្វើ​កូដកម្ម​នៅ​ខាងមុខ​ក្រុមហ៊ុន NagaWorld នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា នេះ អះអាង​ថា វិវាទ​ការងារ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាង ៤ ឆ្នាំ​មកនេះ នៅតែ​មិនទាន់​អាច​បញ្ចប់​បាន ដោយសារតែ​សំណើ​សំខាន់ៗ​របស់​កម្មករ ជាពិសេស​ការ​ទទួល​យក​សមាជិក​សហជីព និង​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើការ​វិញ មិនទាន់​ត្រូវ​បាន​ដោះស្រាយ។សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី សុ ជីវី ដូចតទៅ