តុលាការកំពូលបន្តឃុំសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសផ្ទុយពីការប្រកាសរួបរួមជាតិ
តុលាការកំពូលសម្រេចបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងពន្ធនាគារដដែល។ គ្រួសារ និងសង្គមស៊ីវិលសោកស្ដាយ និងរិះគន់ចំពោះការបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងបីនាក់ជិត២ឆ្នាំ បើទោះជាតុលាការថ្នាក់ក្រោមមិនទាន់សម្រេចសេចក្ដីថា ពួកគេមានទោស។
រដ្ឋាភិបាលក្រៅប្រទេសគ្រោងដាក់ពាក្យប្ដឹងមេដឹកនាំថៃ ទៅកាន់តុលាការICCពីបទឧក្រិដ្ឋកម្មសង្គ្រាម
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដឹកនាំដោយ លោក សម រង្សី បានពឹងពាក់មេធាវីអន្តរជាតិ ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយមេដឹកនាំនិងយោធាថៃ
តុលាការបើកសវនាការសំណុំរឿងអ្នកបញ្ចេញមតិអំពីបញ្ហាជម្លោះព្រំដែន
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២១ វិច្ឆិកា បានបើកសវនាការលើសំណុំរឿងរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសំណុំរឿងរបស់មេដឹកនាំគណបក្សដំណើរឆ្ពោះទៅមុខ លោក ឃុន ថងឌី ដែលបានបញ្ចេញមតិអំពីរឿងជម្លោះខ្មែរ-ថៃ។ សកម្មជនដែលកំពុងជាប់ឃុំទាំងនេះ ទាមទារឲ្យតុលាការដោះលែងពួកគាត់ឲ្យមានសេរីភាពវិញ។
សហមេធាវីស្នើសុំឲ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធីកាត់ក្តីករណីលោក កឹម សុខា ឲ្យបានឆាប់
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិតាមរយៈសហមេធាវីរបស់លោកស្នើសុំឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿននីតិវិធីក្នុងការកាត់ក្តីករណីចោទប្រកាន់លោកពីបទសន្ទិដ្ឋិភាពនោះឲ្យបានឆាប់ ខណៈលោករង់ចាំយុត្តិធម៌ក្នុង សំណុំរឿងនេះជាង៨ឆ្នាំមកហើយ។អ្នកសិក្សាច្បាប់ថា សំណុំរឿងលោក កឹម សុខា នឹងមិនអាចបិទបញ្ចប់តាម ផ្លូវ ច្បាប់ ឬ ផ្លូវតុលាការបានឡើយ បើគ្មានកិច្ចចរចានយោបាយរវាងបក្សប្រឆាំង ឬបក្សកាន់អំណាច។សហមេធាវី ការពារក្តីឲ្យលោក កឹម សុខា ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា...
សាលាឧទ្ធរណ៍បដិសេធជាថ្មី សំណើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹង ការបញ្ចេញមតិ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
សាលាឧទ្ធរណ៍លើកពេលសវនាការលោក សុខ ស៊ុនណារ៉េត គ្មានពេលកំណត់ ដោយសារអវត្តមានលោក
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចលើកពេលសវនាការបណ្ដឹងឧទ្ធរណ៍របស់ឪពុកលោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូង ដោយមូលហេតុមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ មិនបានបញ្ជូនគាត់ឱ្យទៅចូលរួមក្នុងសវនាការ។ សង្គមស៊ីវិលថា កាលណាខកខានបញ្ជូនជនជាប់ចោទទៅសវនាការ គួរតែមានរបាយការណ៍បង្ហាញពីមូលហេតុពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅសាលាឧទ្ធរណ៍។កូនប្រុសលោក សុខ ស៊ុនណារ៉េត គឺលោក ស៊ន សារ៉ាត់ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃនេះថា នៅមុនសវនាការ លោកបានទៅជួបឪពុកនៅពន្ធនាគារ និងបានប្រាប់គាត់អំពីរឿងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា...
តុលាការលើកពេលសវនាការលោក កឹម សុខា ខណៈអ្នកវិភាគថា គួរតែដោះលែងគាត់ដើម្បីរួបរួមជាតិ
មេធាវីការពារក្ដីឱ្យប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងផ្ទះគឺ លោក កឹម សុខា នៅថ្ងៃទី១៧ ខែធ្នូ បានឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញ បានជូនដំណឹងថា សវនាការលើសំណុំរឿងរបស់ លោក កឹម សុខា ដែលនឹងគ្រោងធ្វើនៅថ្ងៃទី១៨ ខែធ្នូ នេះ ត្រូវបានពន្យារពេលដោយគ្មានហេតុផល និងគ្មានកាលកំណត់ច្បាស់លាស់។
លោក នី ណាក់ មានសេរីភាពក្រោយអនុវត្តទោសគ្រប់កាលកំណត់
អ្នកជំនាញកសិកម្មលោក នី ណាក់ ដែលតែងរិះគន់បញ្ហាសង្គម មានសេរីភាពវិញហើយនៅថ្ងៃទី៥ មករា ក្រោយអនុវត្តទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
តុលាការខេត្តកណ្ដាលចោទប្រកាន់គ្រូបង្រៀនម្នាក់ពីបទញុះញង់ដោយសារនិយាយរឿងព្រំដែន
តុលាការខេត្តកណ្ដាលចោទប្រកាន់គ្រូបង្រៀនម្នាក់ពីបទញុះញង់ ដោយសារនិយាយរឿងព្រំដែនកម្ពុជាថៃ ដែលរដ្ឋាភិបាលកម្ពុជាកំពុងចាញ់ប្រៀប និងបាត់បង់ទឹកដីជាច្រើនកន្លែង។
សាលាឧទ្ធរណ៍គ្រោងជម្រះក្ដីលោក កឹម សុខា នៅថ្ងៃទី ១៨ ធ្នូ ខាងមុខ
សាលាឧទ្ធរណ៍ភ្នំពេញគ្រោងនឹងបន្តសវនាការជំនុំជម្រះក្តី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសារសាលាឧទ្ធរណ៍ភ្នំពេញបានផ្អឹបទុកសំណុំរឿងនេះ មិនដំណើរការ ដោយបានពន្យារពេលម្តងហើយម្តងទៀត។


















