សាលាឧទ្ធរណ៍បដិសេធជាថ្មី សំណើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹង ការបញ្ចេញមតិ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
ឪពុកលោក សន តារា ថា លោកគ្មានកំហុសទេ និងស្នើឲ្យសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់
ឪពុកលោក សន តារា គឺលោក សុខ ស៊ុនណារ៉េត ទទូចឲ្យសាលាឧទ្ធរណ៍ភ្នំពេញ ទម្លាក់ចោទប្រកាន់ និងដោះលែងលោកឲ្យមានសេរីភាពវិញ ដោយលោកអះអាងថា លោកជាមនុស្សស្អាតស្អំ និងមិនបានរក្សាទុកគ្រឿងញៀន ដូចតុលាការ ថ្នាក់ក្រោមចោទប្រកាន់នោះទេ។ សង្គមស៊ីវិល ចាត់ទុកករណីនេះថា ជាល្បិចធ្វើទុក្ខបុកម្នេញសេរីភាពនយោបាយ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាត្រៀមយកសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅកាន់តុលាការ ICJ
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដឹកនាំដោយ លោក សម រង្សី កំពុងរៀបចំសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃប្ដឹងទៅកាន់តុលាការយុត្តិធម៌ អន្តរជាតិ ICJ ខណៈរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ពុំបានយកករណីព្រំដែនកម្ពុជា-ថៃទាំងមូលប្ដឹងទៅកាន់ស្ថាប័នអន្តរជាតិនេះនៅឡើយ ដែលធ្វើឱ្យភាគីថៃ ហាក់គឃ្លើនបន្តរំលោភបំពានចូលទឹកដីកម្ពុជា។គម្រោងលើកយកសំណុំរឿងព្រំដែនកម្ពុជា-ថៃប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិអាចចាត់ទុកថា ជាបេសកកម្មជាតិដំបូង និងធំបំផុតរបស់រដ្ឋាភិបាលស្រមោលនៅក្រៅប្រទេសមួយនេះចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ តុលា។សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា ចុះថ្ងៃទី១៩ ខែវិច្ឆិកា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ...
សាលាឧទ្ធរណ៍គ្រោងជម្រះក្ដីលោក កឹម សុខា នៅថ្ងៃទី ១៨ ធ្នូ ខាងមុខ
សាលាឧទ្ធរណ៍ភ្នំពេញគ្រោងនឹងបន្តសវនាការជំនុំជម្រះក្តី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសារសាលាឧទ្ធរណ៍ភ្នំពេញបានផ្អឹបទុកសំណុំរឿងនេះ មិនដំណើរការ ដោយបានពន្យារពេលម្តងហើយម្តងទៀត។
តុលាការតម្កល់សាលក្រមចំនួនពីរផ្ដន្ទាទោសអតីតពលករកញ្ញា នួន តឿន ឲ្យជាប់ពន្ធនាគារជិត ៤ឆ្នាំ រឿងរិះគន់រដ្ឋាភិបាល
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមចំនួនពីររបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្ដន្ទាទោសលើកញ្ញា នួន តឿន ទុកជាបានការដដែល។ សង្គមស៊ីវិលសោកស្ដាយ និងចាត់ទុកការចាប់ចោទប្រកាន់ និងឃុំខ្លួននេះ ថា នឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ។
តុលាការតម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនបក្សប្រឆាំងនិងពលរដ្ឋដែលថតពីបញ្ហាព្រំដែនខ្មែរថៃ
គ្រួសារខកចិត្ត និងទទូចឱ្យតុលាការ ពិចារណាទម្លាក់បទចោទប្រកាន់ ព្រមទាំងដោះលែងប្ដី និងសាច់ញាតិពួកគាត់ ឱ្យមានសេរីភាពវិញ។
សហមេធាវីស្នើសុំឲ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធីកាត់ក្តីករណីលោក កឹម សុខា ឲ្យបានឆាប់
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិតាមរយៈសហមេធាវីរបស់លោកស្នើសុំឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿននីតិវិធីក្នុងការកាត់ក្តីករណីចោទប្រកាន់លោកពីបទសន្ទិដ្ឋិភាពនោះឲ្យបានឆាប់ ខណៈលោករង់ចាំយុត្តិធម៌ក្នុង សំណុំរឿងនេះជាង៨ឆ្នាំមកហើយ។អ្នកសិក្សាច្បាប់ថា សំណុំរឿងលោក កឹម សុខា នឹងមិនអាចបិទបញ្ចប់តាម ផ្លូវ ច្បាប់ ឬ ផ្លូវតុលាការបានឡើយ បើគ្មានកិច្ចចរចានយោបាយរវាងបក្សប្រឆាំង ឬបក្សកាន់អំណាច។សហមេធាវី ការពារក្តីឲ្យលោក កឹម សុខា ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា...
លោក នី ណាក់ មានសេរីភាពក្រោយអនុវត្តទោសគ្រប់កាលកំណត់
អ្នកជំនាញកសិកម្មលោក នី ណាក់ ដែលតែងរិះគន់បញ្ហាសង្គម មានសេរីភាពវិញហើយនៅថ្ងៃទី៥ មករា ក្រោយអនុវត្តទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
គណបក្សកម្លាំងជាតិ មិនគាំទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
គណបក្សកម្លាំងជាតិ យល់ថា ច្បាប់ពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលមានស្រាប់ កាលខែមីនា ឆ្នាំ២០០១ គឺមានតម្លាភាពជាងច្បាប់ថ្មីតាមរយៈការបែងចែកអំណាចរវាងឃុំ និងជំទប់ ចៅសង្កាត់ ចៅសង្កាត់រង មកពីគណបក្សផ្សេងគ្នា។
តុលាការតម្កល់ការផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង៣នាក់ ប៉ុន្តែព្យួរទោស ២នាក់ដែលចុះចូលបក្សកាន់អំណាច
ក្នុងចំណោមសមាជិកបក្សភ្លើងទៀនទាំង ៣នាក់នោះ គឺមានតែប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ម្នាក់ប៉ុណ្ណោះដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។




















