រដ្ឋាភិបាល​គ្រោង​ខ្ចី​ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ​២០២៦

0
រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិការដ្ឋ ជាង ១០​ពាន់​លាន​ដុល្លារ​សម្រាប់​ការចំណាយ​នៅក្នុង​ឆ្នាំ​២០២៦ ដែល​ទំហំ​ចំណាយ​នេះ ក៏​ផ្ដោត​សំខាន់​ដែរ​ទៅលើ​កិច្ចការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី។ ចំនួន​ថវិកាជាតិ​សម្រាប់​ឆ្នាំ​ក្រោយនេះ​បាន​កើន ៧,៦% បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ដែលមាន​ទឹកប្រាក់ ៩​ពាន់​៤​រយ​លាន​ដុល្លារ។ ស្របពេល​មាន​ការ​បង្កើន​ខ្ទង់​ចំណាយ​នេះ​រដ្ឋាភិបាល​គ្រោង​នឹង​ខ្ចីប្រាក់​ចំនួន ៣.១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​យក​មក​បង្គ្រប់។រដ្ឋាភិបាល​ស្នង​អំណាច​ពី​ឪពុក លោក ហ៊ុន ម៉ាណែត គ្រោង​ចំណាយ​ថវិការដ្ឋ​ឆ្នាំ​២០២៦ សរុប​ជាង​៤​ម៉ឺន (៤០.៩១៣) ប៊ី​លាន​រៀល (ប្រមាណ ១០​ពាន់​លាន​ដុល្លារ) ដែល​ថវិការ​មួយ​ភាគ​ធំ...

តំបន់​ទេសចរណ៍​សំខាន់ៗ​ស្ងាត់​អ្នក​ទេសចរ ខណៈ​បញ្ហា​ឧក្រិដ្ឋកម្ម​នៅតែ​ល្បី​កក្រើក

0
ពួកគាត់​យល់​ថា កត្ដា​សំខាន់​ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ត​ដុនដាប គឺ​ដោយសារ​ការ​ផ្ទុះ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ករណី​ចាប់ជំរិត និង​គួបផ្សំ​នឹង​ផល​ប៉ះពាល់​សង្គ្រាម​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា។