កម្ពុជាយល់ព្រមទទួលយកនូវបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយប្រធានប្ដូរវេនអាស៊ាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅត្រឹមយប់ម៉ោង១០ ថ្ងៃទី១៣ ធ្នូ នេះ ប៉ុន្តែ ភាគីថៃនៅតែអះអាងថា ខ្លួនពុំទទួលនូវបទឈប់បាញ់ឡើយ។
នាយករដ្ឋមន្ត្រីមាឡេស៊ីជំរុញឱ្យថៃ និងកម្ពុជាបញ្ឈប់ការប្រយុទ្ធគ្នានៅត្រឹមម៉ោង១០យប់នេះ
0
ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ជំរុញឱ្យថៃ និងកម្ពុជាបញ្ឈប់ការប្រយុទ្ធគ្នា នៅត្រឹមម៉ោង ១០យប់នេះ ហើយអះអាងថា នឹងបញ្ចេញរូបភាពផ្កាយរណបតាមសំណើកម្ពុជា។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ ឱ្យអាជ្ញាធរជួយការពារសុវត្ថិភាពពលរដ្ឋថៃដែលរស់នៅកម្ពុជា បើទោះបីជាយោធាថៃវាយប្រហារឈ្លានពាន និងទម្លាក់គ្រាប់បែកមិនរើសគោលដៅលើពលរដ្ឋស៊ីវិលជាច្រើនក្តី។
លោក អានុទីន ប្រតិកម្មនឹងលោក ត្រាំ ថា ករណីទាហានថៃជាន់មីនពុំមែនចៃដន្យ ហើយថា ថៃនឹងបន្តវាយកម្ពុជា
0
នាយករដ្ឋមន្ត្រីថៃថៃចាំផ្ទះ លោក អានុទីន ថា ករណីទាហានថៃជាន់មីនរបួសកាលពីពេលកន្លងទៅ មិនមែនជាគ្រោះថ្នាក់ចៃដន្យ ដូចដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងនោះទេ។
លោក ត្រាំ ថា មេដឹកនាំកម្ពុជា-ថៃយល់ព្រមបទឈប់បាញ់នៅព្រឹកនេះ ប៉ុន្តែកងទ័ពថៃនៅបន្តទម្លាក់គ្រាប់យ៉ាងសន្ធឹកនៅពោធិ៍សាត់
0
លោក ត្រាំ ថា មេដឹកនាំកម្ពុជា-ថៃយល់ព្រមបទឈប់បាញ់នៅព្រឹកនេះ ប៉ុន្តែកងទ័ពថៃនៅបន្តទម្លាក់គ្រាប់យ៉ាងសន្ធឹកនៅពោធិ៍សាត់ និងបំផ្លាញស្ពានរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត ស្នើមេដឹកនាំអាមេរិក និងម៉ាឡេស៊ីពិនិត្យផ្កាយរណបដើម្បីដឹងអ្នកណាវាយប្រហារមុន
0
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ស្នើកងទ័ព ឬស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មាន ដូចជារូបភាពផ្កាយរណបដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។
តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោស និងបញ្ឈប់ទង្វើគឃ្លើនរបស់ថៃ បន្តឈ្លានពានទឹកដីកម្ពុជាហើយ ជាមួយគ្នានោះ កម្ពុជាក៏ត្រៀមប្ដឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICCដែរ។
ថ្លែងនៅវិមានរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែធ្នូ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការរំលាយសភា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធា ដែលកំពុងប្រយុទ្ធគ្នានៅតាមព្រំដែនថៃ-កម្ពុជា នោះទេ។ទោះជាយ៉ាងណា ក្រោយប្រាប់អ្នកកាសែតរួច លោក អានុទីន បានកាន់កាហ្វេមួយកែវ ដើរចូលទៅក្នុងវិមានរដ្ឋាភិបាល ដើម្បីបើកការប្រជុំជាមួយគណៈរដ្ឋមន្រ្តី ដោយមិនបានប្រាប់អំពីមូលហេតុនៃការរំលាយសភា ដែលអ្នកកាសែតបានសួរនោះឡើយ៕
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១២ ធ្នូ ថា យោធាថៃបន្តវាយប្រហារចូលដីខ្មែរ ស្ទើរតែគ្រប់ទីតាំងដែលយោធាថៃបានឈ្លានពាន។
អ្នកឃ្លាំមើលថា នៅក្នុងជម្លោះព្រំដែនជាមួយថៃ កម្ពុជាគួរតែតតាំងដោយកម្លាំងយោធា និងយុទ្ធសាស្ត្រការទូត
0
ពួកគាត់យល់ថា នៅក្នុងបរិបទនេះ កម្ពុជាគួរតែវាយបក ដោយប្រើប្រាស់សិទ្ធិការពារខ្លួនខាងផ្នែកយោធា និងម្ខាងទៀត កម្ពុជាត្រូវរកវិធីបង្ហាញព័ត៌មានឱ្យពិភពលោកដឹងថា ថៃដែលជាប្រទេសមានកម្លាំងយោធាធំ បានឈ្លានពានកម្ពុជា ដែលជាប្រទេសទន់ខ្សោយ។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






