កងទ័ពជើងទឹកថៃបានចាប់ខ្លួនក្រុមពលករចំណាកស្រុកកម្ពុជាចំនួន ៧១ នាក់ទៀត ដោយចោទថា បានចូលប្រទេសថៃដោយខុសច្បាប់។
អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ ក្រោយភាគីទាំង២មានជម្លោះព្រំដែន
0
អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរជាបន្តបន្ទាប់ ដោយអះអាងថា ពួកគេបានឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។ ចំណែកពលករអះអាងថា មូលហេតុដែលពួកគាត់បានឆ្លងដែនខុសច្បាប់ទាំងប្រថុយទៅប្រទេសថៃបែបនេះ គឺដោយសារនៅក្នុងស្រុកគ្មានការងារធ្វើ និងត្រូវថៅកែបោកប្រាស់ ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាខ្វះខាត រហូតស្ទើរតែដាច់បាយម្ដងម្កាល។
ការលើកឡើងនេះ ធ្វើឡើង ក្រោយពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានថ្លែងសារទាំងគ្មានជំហរច្បាស់លាស់ ក្នុងការប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ បើទោះបីជា ថៃបានឈ្លានពានយកទឹកដីខ្មែរអស់ជាច្រើនកន្លែង និងដុតបំផ្លាញ លំនៅឋាន របស់ពលរដ្ឋអស់រាប់ពាន់ខ្នងក្ដី។
ទន្ទឹមគ្នានោះ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាព្រោះថា ករណីនេះវាបានកើតឡើង អស់ជាច្រើនថ្ងៃមកហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែងប្រើពាក្យថៃឈ្លានពានកម្ពុជា បន្ទាប់ពីមន្ត្រីនាំពាក្យក្រសួងការបរទេសថៃព្រមានមិនឱ្យប្រើពាក្យនេះដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃ ដែលខុសពីការថ្លែងសាររបស់លោកកាលពីពេលមុនៗ និងការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលហៅការកាន់កាប់ទឹកដីខ្មែររបស់យោធាថៃជាង ១០កន្លែង ជាការឈ្លានពាន។
ថៃព្រមានកម្ពុជាឈប់ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះខ្លួន និងឈប់ឱ្យប្រើពាក្យថា «ថៃឈ្លានពានកម្ពុជា»
0
ក្រសួងការបរទេសថៃបានព្រមានឱ្យកម្ពុជា ឈប់ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ពាក់ព័ន្ធនឹងករណីយោធាថៃ ចូលកាន់កាប់ទឹកដីកម្ពុជា នៅតំបន់ព្រំដែន។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលថា ភាគីថៃកំពុងប្រើកម្លាំងយោធា បង្ខំឱ្យភាគីកម្ពុជាគោរពបទឈប់បាញ់តែម្នាក់ឯង។
គណបក្សកម្លាំងជាតិអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម ឲ្យមានសេរីភាពឡើងវិញដើម្បីបង្ហាញថា ខ្មែរសាមគ្គីជាធ្លុងមួយ។ គណបក្សនេះក៏ប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទាក់ទងទៅនឹងប្រទេសថៃឈ្លានពានមកលើអធិបតេយ្យភាពប្រទេសកម្ពុជា ដោយទាមទារឲ្យប្រទេសថៃផ្តល់សំណង់ខូចខាតមកកម្ពុជាដែរ។
អ្នកច្បាប់ថា ពលរដ្ឋខ្មែរអាចប្ដឹងទារសំណងពីភាគីថៃដែលបំផ្លាញ និងលួចទ្រព្យពេលអនុវត្តបទឈប់បាញ់
0
ការបកស្រាយនេះ ធ្វើឡើងបន្ទាប់ពី កងទ័ពថៃបានអះអាងពីការចូលកាន់កាប់ទឹកដីកម្ពុជាតាមបណ្ដោយព្រំដែន ហើយទាហានថៃជាច្រើននាក់បានឆ្លៀតឱកាសលួចប្លន់ និងបំផ្លាញទ្រព្យសម្បត្តិ ដែលជាកម្លាំងញើសឈាមរបស់ពលរដ្ឋខ្មែរ និងថតវីដេអូបង្ហោះលើបណ្ដាញសង្គមថែមទៀត។
អ្នកច្បាប់ថា កម្ពុជាប្ដឹងថៃទៅ UN គ្រាន់តែចង់បង្វែរភាពអសកម្មរបស់លោក ហ៊ុន ម៉ាណែត រឿងព្រំដែន
0
អ្នកច្បាប់ និងអ្នកវិភាគលើកឡើងថា ការដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្ដឹងថៃទៅកាន់ស្នងការអង្គការសហប្រជាជាតិ (UN) នៅពេលនេះ គឺគ្រាន់តែ ចង់បង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរ ដែលកំពុងតែខឹងសម្បា នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលអសមត្ថភាពដោះស្រាយបញ្ហាព្រំដែន ក្នុងពេលយោធាថែ បង្កើនការរំលោភបំពានដីធ្លី និងដុតផ្ទះសម្បែងអ្នកភូមិយ៉ាងអនាធិបតេយ្យ។
លោក ហ៊ុន សែន ថា កម្លាំងសាមគ្គី និងស្មារតីស្នេហាជាតិ អាចឈ្នះសត្រូវឈ្លានពានទឹកដី តែលោកនៅចាប់ពលរដ្ឋដាក់គុក
0
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជឿថា កម្លាំងសាមគ្គី និងស្មារតីស្នេហាជាតិរបស់ពលរដ្ឋខ្មែរ អាចយកឈ្នះសត្រូវឈ្លានពានទឹកដី ខណៈដែលកម្ពុជាកំពុងត្រូវបានយោធាថៃ រំលោភដីធ្លី និងបំផ្លិចបំផ្លាញផ្ទះសម្បែង របស់ពលរដ្ឋយ៉ាងព្រៃផ្សៃ។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






