សាលា​ឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ និង​ហាម​លោក កឹម សុខា ចេញ​ក្រៅ​ប្រទេស ៥​ឆ្នាំ

0
55
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេលត្រូវបានបញ្ជូនមកកាន់​សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ កាល​ពីថ្ងៃទី៩ ​ខែ​មេសា​ ឆ្នាំ​២០២៦។ រូប៖ ផ្ដល់ឱ្យ
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេលត្រូវបានបញ្ជូនមកកាន់​សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ កាល​ពីថ្ងៃទី៩ ​ខែ​មេសា​ ឆ្នាំ​២០២៦។ រូប៖ ផ្ដល់ឱ្យ

សាលា​ឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល និង​ហាម​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ មិន​ឱ្យ​ចាកចេញ​​ទៅ​ក្រៅ​ប្រទេស ៥​ឆ្នាំ​ បន្ថែម​ទៀត។

នេះ​បើ​យោង​តាម​សហមេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក ផែង ហេង ថ្លែង​នៅ​មុខ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣០ មេសា។

លោក កឹម សុខា ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ប្រកាស​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាពជា​មួយ​បរទេស ដោយ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០២៣។

ជុំវិញ​ករណី​នេះ ទូរទស្សន៍​អាស៊ីសេរី​នឹង​ផ្សាយ​លម្អិត​ជូន​ប្រិយមិត្ត​ទស្សនា​ក្នុង​កម្មវិធី​ផ្សាយ​នៅ​យប់​នេះ ដោយ​មាន​លោក ជុន ច័ន្ទបុត្រ លោក យ៉ង ចាន់តារា និង​លោក ថា ថៃ ឡើង​មក​ជជែក​វិភាគ​ជូន​លោកអ្នកនាង! សូមអរគុណ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ