ពលរដ្ឋលើកឡើងថា ការផ្សព្វផ្សាយពីសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពចម្រូងចម្រាស កាន់តែស្ងប់ស្ងាត់ ដែលធ្វើឱ្យពួកគាត់មិនទទួលបានព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពពីវិវាទព្រំដែន។ ពួកគាត់ចោទថា បញ្ហានេះ គឺបណ្ដាលមកពីរដ្ឋាភិបាលរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យពលរដ្ឋឆាប់ភ្លេចរឿងបាត់បង់ទឹកដីតាមព្រំដែនទៅកាន់ភាគីថៃ ដែលបង្ហាញពីអសមត្ថភាពរបស់មេដឹកនាំ។
តុលាការចោទលោក ខឿន វីរ៉ាត់ ពីបទ «ញុះញង់ »និង«ជេរប្រមាថ» ពាក់ព័ន្ធនឹងការបញ្ចេញមតិ និងចែករំលែកព័ត៌មានលើបណ្ដាញសង្គម
សង្គមស៊ីវិល និងមេធាវី ចាត់ទុកការឃុំខ្លួនលោក ខឿន វីរ៉ាត់ លើកទី២ នេះ ថា ការបំបិទសិទ្ធិនយោបាយ និងបញ្ចេញមតិ។







