តើក្រុមកងកម្លាំងសន្តិសុខ ដើរតួយ៉ាងណានៅមជ្ឈមណ្ឌលឆបោកអនឡាញ?

0
26

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលបានតាមដានយ៉ាងដិតដល់អំពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតស៊ីជម្រៅថ្មីមួយទៀតកាលពីពេលថ្មីៗនេះ ស្តីពីតួនាទីរបស់ក្រុមហ៊ុនសន្តិសុខឯកជន និងមន្ត្រីរដ្ឋនៅទីតាំងបោកប្រាស់តាមអនឡាញនៅកម្ពុជា។
របាយការណ៍នេះបានលាតត្រដាងថា សន្តិសុខនៅទីតាំងទាំងនោះមិនមែនមានតួនាទីត្រឹមតែការពារអគារទេ។ ពួកគេជាអ្នកត្រួតពិនិត្យច្រកចេញចូល និងឃ្លាំមើលរាល់សកម្មភាពរបស់អ្នកធ្វើការនៅក្នុងនោះ រារាំងការរត់គេច និងចាប់អ្នកដែលព្យាយាមរត់ត្រឡប់មកវិញ។ អ្នករស់រានមានជីវិតមួយចំនួនបានរាយការណ៍ពីការវាយដំ ការឆក់ដោយចរន្តអគ្គិសនី ការបង្ខាំងក្នុងបន្ទប់ងងឹត និងការឈរយាមនៅពេលមានការរំលោភបំពានផ្លូវភេទ ជាដើម។

តើអ្វីដែលអង្គការ Amnesty International បានរកឃើញ ឆ្លុះបញ្ចាំងបែបណាអំពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា?

សូមលោកអ្នកនាងទស្សនាកិច្ចពិភាក្សារវាងលោក យ៉ង ចាន់តារា ជាមួយនឹងលោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) និងលោក អ៊ូ សាមឌី ប្រធានស្ថាប័នសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា អំពីរឿងនេះ ដូចតទៅ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ