ស្លាក: ប៊ុត ប៊ុនតិញ

វេទិកាអ្នកស្ដាប់៖ ការរៀបចំកម្មវិធី “នគរសង្ក្រាន្ដ”

0
https://youtu.be/p7WZKC7eeZQវេទិកាអ្នកស្ដាប់៖ ការរៀបចំកម្មវិធី "នគរសង្ក្រាន្ដ”លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ប្រកាស​គាំទ្រ​ប្អូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ឱ្យ​រៀបចំ​កម្មវិធី “នគរ​សង្រ្កាន្ត” ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ។ លោក​អះអាង​ថា ការរៀបចំ​កម្មវិធី​នេះ មានគោលបំណងឱ្យពលរដ្ឋបាន​សប្បាយ​រីករាយ និង​បំភ្លេច​ទុក្ខ​កង្វល់​នានា។ទោះជាយ៉ាងណា សាធារណជន និង​អ្នក​នយោបាយ​ប្រឆាំង មួយ​ចំនួន មិន​ពេញ​ចិត្ត​ចំពោះ​ការរៀបចំ​កម្មវិធី​សប្បាយ ខណៈ​កម្ពុជា​ទើប​រងគ្រោះ​ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ធ្វើឲ្យ​ពលរដ្ឋ​ជា​ច្រើន​បាត់​បង់​ដីធ្លី​ផ្ទះសម្បែង ខ្វះ​ស្បៀង​អាហារ...

រដ្ឋាភិបាល​ក្រៅ​ប្រទេស​ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​​​ប្រកួត​ដោយ​សេរី បើ​លោក​ក្លាហាន​ពិត

0
ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​​​​​ចំអក​​​ឱ្យ​​​​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ ​​​​​​​លោក សម រង្សី​ ថា​​​​​​ជា​អ្នក​នយោបាយ​ចាញ់​តាំង​ពី​ជំនាន់​ឪពុក​លោក​គឺ​លោក ហ៊ុន សែន រហូត​ដល់​លោក ​ហើយ​​​ទៅ​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​​ ដើម្បី​​​​តាំង​ខ្លួន​​ជា​នាយករដ្ឋមន្ត្រី។