ស្លាក: បោកប្រាស់ពលរដ្ឋ

លោក ហ៊ុន ម៉ាណែត រង​ការ​ចោទ​ថា ជា​អ្នក​នៅ​ពីក្រោយខ្នង​ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា បោក​ពលរដ្ឋ

0
ពួកគាត់​មានភស្ដុតាងបង្ហាញ​ថាក្រុមហ៊ុននេះ​រកស៊ីដើម្បីចិញ្ចឹមគណបក្សប្រជាជនកម្ពុជា និងមាន​ការ​ពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត ដែលឈរនៅពីក្រោយខ្នងដើម្បី​ង្កើតក្រុមហ៊ុន​ឆបោក​មួយ​នេះ។

អតិថិជន​រងគ្រោះ​ទាមទារ​សំណង​ដី​ផ្ទះ និង​ដាក់ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា តាមច្បាប់

0
រីឯ អ្នកឃ្លាំមើល ស្នើ​ឱ្យ​សមត្ថកិច្ច ជំនាញ ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ ពាក់ព័ន្ធ​បណ្ដាញ​ទុន​វិនិយោគ​ដ៏​ស្មុគស្មាញ របស់ លោក ឡេង ណាវ៉ាត្រា ដែល​ពួកគាត់​ជឿជាក់​ថា លោក ឡេង ណាវ៉ាត្រា មាន​អ្នក មានអំណាច ជា​ខ្នងបង្អែក​។​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ប្រកាស​ក្ស័យធន​គម្រោង​សង់ផ្ទះ និង​លក់​ដី​ឡូ​តិ៍ ៦​អា (6A) ហើយ​ប្រកាស​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់ របស់​លោក​រួម​ទាំង​ដី​ផ្នូរ​ម្តាយ​របស់​លោក និង​កង ម៉ូតូ ឡាន ឱ្យ​រដ្ឋាភិបាល ដោះស្រាយ​វិញ។

តុលាការ​ចិន​កំពុង​ស៊ើបអង្កេត​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន លោក តុង លីឆឹង ជិត ៥០០​លាន​ដុល្លារ​នៅ​កម្ពុជា

0
ទន្ទឹម​នឹង​នេះ លំហូរ​ប្រាក់​រាប់​លាន​ដុល្លារ និង​ការ​ពង្រីក​បណ្ដាញ​អាជីវកម្ម​របស់​លោក តុង លីឆឹង នៅ​កម្ពុជា ក៏​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ចោទ​ថា ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់ និង​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។