អាជ្ញាធរថៃបានរឹបអូស និងបង្កកទ្រព្យសម្បត្តិសរុបប្រមាណ ៣៥,៨ពាន់លានបាត ឬជាង ១ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងបណ្តាញហិរញ្ញវត្ថុដែលរងការសង្ស័យថា មានការលាងលុយកខ្វក់ឆ្លងដែន។ ជនសង្ស័យសំខាន់ៗក្នុងសំណុំរឿងនេះរួមមាន អ្នកជំនួញជនជាតិអាហ្វ្រិកខាងត្បូង លោក បេន ស្មីត (Ben Smith) និងអ្នកជំនួញកម្ពុជា លោក យឹម លក្ខណ៍។ អ្នកជំនួញទាំងពីររូបនេះត្រូវបានសារព័ត៌មានរាយការណ៍ថា ធ្លាប់មានតួនាទីជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។
លោក ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ញវន្តសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរឱ្យបានច្រើន
អ្នកឃ្លាំមើលសាទរចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែពួកគាត់ស្នើឱ្យរដ្ឋាភិបាលគួរតែបើកសេរីភាពបញ្ចេញមតិ និងសេរីភាពតែងនិពន្ធ ព្រមទាំងបញ្ឈប់ទម្លាប់ប្រើមន្ត្រីអែបអប ឱ្យសរសេរសៀវភៅ និងខ្សែភាពយន្តលើកសរសើរខុសពីការពិតអំពីគុណសម្បត្តិរបស់រដ្ឋាភិបាលគ្រួសារហ៊ុន និងកែខៃបំភ្លៃប្រវត្តិសាស្ត្រ ហួសហេតុពេកដើម្បីតែផលប្រយោជន៍នយោបាយ។






