សារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងដំណោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ

0
35
របងព្រំដែនដែលថៃសង់ឯកតោភាគី (ឆ្វេង) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំខាងលើ) និងអតីតតំណាងរាស្ត្រ លោក អ៊ុំ សំអាន (ក្រោម)។

ការឆ្លើយឆ្លងអំពីព្រំដែនកម្ពុជា–ថៃ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានការវិវត្តថ្មីទៀតហើយ។
ក្នុងសារឆ្លើយតបចុងក្រោយ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លោកនៅតែមិនទាន់ទទួលបានចម្លើយច្បាស់លាស់ ពីលោក អ៊ុំ សំអាន ហើយចោទលោក អ៊ុំ សំអាន ថាហាក់ជាការដោះខ្លួនពីការអញ្ជើញ។ លោក ហ៊ុន ម៉ាណេត ក៏បានហៅរដ្ឋាភិបាលឯករាជ្យ២៣តុលាថាជាអង្គការចាត់តាំងក្រៅច្បាប់ផង។
សារនេះចេញ បន្ទាប់ពីលោក អ៊ុំ សំអាន បានផ្ញើលិខិតទៅលោក ហ៊ុន ម៉ាណែត ដោយប្រើលិខិតផ្លូវការនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា។
ដូច្នេះ សំណួរសំខាន់នៅពេលនេះ គឺថា តើភាគីទាំងពីរអាចព្រមព្រៀងលើជំនួបមួយបានទេ?
តើលក្ខខណ្ឌណាចាំបាច់សម្រាប់ការចូលរួម ហើយលក្ខខណ្ឌណាអាចចរចាបាន?
តើការប្រើក្បាលលិខិតនៃរដ្ឋាភិបាលឯករាជ្យ២៣តុលានិងឋានៈនយោបាយរបស់លោក អ៊ុំ សំអាន កំពុងធ្វើឱ្យជំនួបកាន់តែពិបាកឬយ៉ាងណា?

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ