កម្ពុជាប្រកាសលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាថ្មីក្រោយអាមេរិកដាក់ទណ្ឌកម្មលើឧកញ៉ា កុក អាន

    0
    55
    លោក កុក អាន សមាជិកព្រឹទ្ធសភា
    លោក កុក អាន សមាជិកព្រឹទ្ធសភា

    រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រកាសប្ដេជ្ញាជាថ្មីទៀតថា នឹងបោសសម្អាតអំពើឆបោកតាមអនឡាញឱ្យដល់ឫសគល់ចេញពីទឹកដីកម្ពុជា។

    ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាមួយរូបទៀតមកពីគណបក្សកាន់អំណាចគឺឧកញ៉ា កុក អាន និងបណ្ដាញបក្ខពួកខ្លួន ២៨នាក់ទៀត ដោយសារតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញលក្ខណៈអន្តរជាតិ។

    អ្នកឃ្លាំមើលថា ការប្រកាសរបស់រដ្ឋាភិបាលត្រកូល «ហ៊ុន» ធ្វើឡើងឱ្យតែល្អមើល និងដើម្បីបំភ័ន្តភ្នែកអន្តរជាតិដោយសារតែមិនបង្ក្រាបជាក់ស្ដែងលើឧកញ៉ា និងមន្ត្រីកំពូលៗជាមេខ្លោងនៅពីក្រោយឧក្រិដ្ឋកម្មនេះ។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ