តើលោក ហ៊ុន សែន អាច​នឹង​ត្រូវ​អាមេរិក​ចាប់ខ្លួន​ដល់​កម្ពុជា​ដូច​លោក ម៉ាឌូរ៉ូ ឬទេ?

0
60
(ពីឆ្វេង) លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro)។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងគណនី True Social របស់​លោក ត្រាំ
(ពីឆ្វេង) លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro)។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងគណនី True Social របស់​លោក ត្រាំ

អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប្រធានាធិបតី​នៃ​ប្រទេស វេណេហ្ស៊ុយអេឡា គឺ​លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បាន​គ្រប់គ្រង​ប្រទេស​តាមរបៀប​ផ្ដាច់ការ ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ និង​ការ​គំរាមកំហែង​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្លួនឯង។

ពេលនេះ លោក​ត្រូវ​បាន​សហរដ្ឋអាមេរិក ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចាប់ខ្លួន​យក​មក​ឃុំ​ទុក ទាំង​ប្តី​និង​ប្រពន្ធ នៅ​ពន្ធនាគារ​នៃ​ក្រុង​ញូវយ៉ក។ សហរដ្ឋអាមេរិក​កំពុង​ចោទប្រកាន់​លោក ម៉ាឌូរ៉ូ ពី​បទ​ជួញដូរ​គ្រឿងញៀន។

ការ​ចាប់ខ្លួន​មេដឹកនាំ​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា​នេះ បាន​បង្ក​ឱ្យ​មាន​សំណួរ​លេចឡើង​ថា បើ​សហរដ្ឋអាមេរិក​អាច​លូកដៃ​ចូល​ទៅ​ចាប់ ម៉ាឌូរ៉ូ ដល់​ក្នុង​ប្រទេស​បាន តើ​ថ្ងៃ​ណាមួយ សហរដ្ឋអាមេរិក​អាច​នឹង​ចូល​ទៅ​ចាប់​លោក ហ៊ុន សែន ដល់​កម្ពុជា​បាន​ដែរ​ឬទេ?

សូមទស្សនាការបកស្រាយលម្អិតរបស់លោក ជុន ច័ន្ទបុត្រ្ តាមការសាកសួររបស់លោក ថា ថៃ ដូចតទៅ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ