អ្នកឃ្លាំមើលរិះគន់ចំណាត់ការកម្ចាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញរបស់រដ្ឋាភិបាលកម្ពុជាថា គ្មានប្រសិទ្ធភាព និងជាយុទ្ធសាស្ត្របំភ័ន្តភ្នែកសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ ពួកគាត់ថា ការបង្ក្រាបទីតាំងអគារអនឡាញ ដោយចាប់តែជនល្មើសតូចតាច និងមិនចាប់មេខ្លោងធំៗនោះ គឺជាការ បើកឱកាសឱ្យក្រុមឧក្រិដ្ឋជនធំៗ ទាំងនោះ បើកមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់ផ្សេងៗ ដើម្បីធានាប្រភពលុយចិញ្ចឹមគណបក្សកាន់អំណាច។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






