អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើពុករលួយ បានកើនឡើង ក្នុងអាណត្តិដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ឆ្នាំ២០២៥ ដោយសារតែការធ្លាក់ចុះប្រព័ន្ធប្រជាធិបតេយ្យ ការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងកង្វះប្រព័ន្ធតុលាការឯករាជ្យ។ អ្នកវិភាគថា ការរកឃើញនេះ ជាការឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា ព្រោះអំពើពុករលួយបច្ចុប្បន្ន បានចាក់ស្រេះយ៉ាងជ្រៅនៅក្នុងជួររដ្ឋាភិបាលរហូតដល់ថ្នាក់ក្រោមជាតិ។
អ្នកប្តឹងពីបញ្ហាមីក្រូហិរញ្ញវត្ថុស្ទើរទាំងអស់មិនចូលរួមដោះស្រាយក្រៅផ្លូវការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ
អង្គការតំណាងដើមបណ្ដឹងរបស់ប្រជាពលរដ្ឋចាត់ទុកការសម្រេចរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ថា មិនបានផ្ដល់យុត្តិធម៌ និងដំណោះស្រាយសមស្របដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់។






