

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន លើកឡើងនៅចំពោះមុខប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ថា ចិនគឺជា «មិត្តដ៏គួរឱ្យទុកចិត្តបំផុត» របស់កម្ពុជា និងប្ដេជ្ញាបន្តរឹតចំណងមិត្តភាពដែកថែប និងកសាងសហគមន៍ជោគវាសនារួមជាមួយចិន។ លោក ហ៊ុន សែន ក៏បានស្នើឱ្យទីក្រុងប៉េកាំងបន្តផ្ដល់ប្រាក់កម្ចី និងទុនវិនិយោគបន្ថែម ដោយអះអាងថា កម្ពុជាមិនអាចរស់ខ្វះចិនបានឡើយ ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង យល់ថា ការបង្ហាញជំហរពឹងផ្អែកកាន់តែខ្លាំងលើចិនរបស់លោក ហ៊ុន សែន កំពុងធ្វើឱ្យកម្ពុជាប្រឈមហានិភ័យផ្នែកសេដ្ឋកិច្ច និងធ្លាក់ក្រោមឥទ្ធិពលចិនកាន់តែខ្លាំងដែលអាចទាញឱ្យកម្ពុជាធ្លាក់ចូលអន្ទាក់កាន់តែជ្រៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
សូមស្ដាប់សេចក្ដីរាយការណ៍លម្អិតរបស់លោក ហ៊ុំ ចំរើន ដូចតទៅ…







