ទាហានខ្មែរបានអះអាងថា យោធាថៃបានពង្រីកសកម្មភាពឈ្លានពានដោយឈូសឆាយ និងរាយបន្លាលួសបិទផ្លូវល្បាតរបស់ទាហានខ្មែរនៅតំបន់បង្គោលព្រំដែនលេខ២៤ ដល់២៦ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ភាគីទាហានថៃបានអះអាងថា ការបិទផ្លូវនេះគឺធ្វើឡើងនៅក្នុងទឹកដីថៃ ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន ប៉ុន្តែទាហានខ្មែរអះអាងថា សកម្មភាពភាពរាយបន្លាលួសរបស់យោធាថៃ ធ្វើឡើងនៅក្នុងតំបន់កាន់កាប់របស់កម្ពុជា។
អ្នកឃ្លាំមើលថា ចំណូលពីធនធានរ៉ែមិនបានដល់ពលរដ្ឋ ដោយសារតែអំពើពុករលួយ និងបក្ខពួកនិយម
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងរ៉ែ និងថាមពល អះអាងថា ពន្ធបានពីការធ្វើអាជីវកម្មរ៉ែ គឺបានយកទៅប្រើប្រាស់អភិវឌ្ឍន៍តាមមូលដ្ឋាន ក្នុងខេត្តចំនួន ១០ទូទាំងប្រទេស។






