
ជនជាតិចិនបានលើកឡើងថា ក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាអ្នកបញ្ជាឲ្យចាប់ខ្លួនអ្នកតវ៉ាជនជាតិចិនគឺលោក Ke Xiaowei កាលពីថ្ងៃទី១៣កក្កដា ក្រោយពីលោកបានចូលរួមតវ៉ានៅខាងមុខធនាគារជាតិ។ ពួកគេថា ការចាប់ខ្លួននេះ ដើម្បីគំរាមកំហែងដល់ជនជាតិចិនដទៃទៀត ឲ្យបញ្ឈប់ការតវ៉ារឿងក្រុមហ៊ុន ហួយវ័ន ផេ។ ទោះជាយ៉ាងណា ក្រុមជនជាតិចិនជាច្រើននាក់ នៅថ្ងៃទី១៤ កក្កដានេះ បានប្រមូលផ្ដុំគ្នាជាថ្មីនៅមុខស្ថានទូតចិន ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដោះលែងលោក Ke Xiaowei ឲ្យមានសេរីភាពវិញ៕






